សមត្ថកិច្ចបង្ក្រាបក្រុមឆបោកតាមអនឡាញឃាត់ខ្លួនមនុស្ស២៦នាក់បន្ទាប់ពីប្រទះឃើញសពរុំដោយថង់ផ្លាសស្ទិចពណ៌ខ្មៅមួយ

(ខេត្តស្វាយរៀង)៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋករណីប្រទះឃើញសាកសពមានសភាពរុំដោយថង់ផ្លាសស្ទិច ពណ៌ខ្មៅត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

ក្រោយពីទទួលព័ត៌មានដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ជិត២ម៉ោងក្រោយមកក៏បានធ្វើការកំណត់ទីតាំង និងឈានទៅដល់ការបង្រ្កាបបានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោលជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។

ប្រភពព័ត៌មានពីបានឱ្យដឹងថា ក្រោយពីក្តាប់បានមុខសញ្ញាហើយនោះកងកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឆែកឆេរវីឡាមួយកន្លែងនោះស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក៏បានរកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញចំនួន២៦នាក់ (ស្រី១នាក់) ជនជាតិចិន និងវត្ថុតាងកុំព្យូទ័រ ចំនួន៨គ្រឿងដែលមានសញ្ញាណបទល្មើសខាងលើយកមកសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

 

Leave a Reply

Your email address will not be published. Required fields are marked *