ជនសង្ស័យ០៧នាក់ត្រូវសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣:១៥នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់៖

១.ឈ្មោះ អូន វ៉ាន់ ហៅ ប៉ាក់ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២.ឈ្មោះ ហោ គឹមហេង ហៅ ដេន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៣.ឈ្មោះ យឺត រតនៈវិទូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៤.ឈ្មោះ សា វ៉ាត ហៅ វីន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៥.ឈ្មោះ ឈួន រ៉ាវីត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអង្អង់ល្លា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

៦.ឈ្មោះ វីន លីហេងគឺ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

៧.ឈ្មោះ លឹម សុខលៀង ហៅ បាវ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ កញ្ឆាក្រៀមចំនួន ៥៨ថង់ និង ០១កំប៉ុង ទម្ងន់ ២១៣,៨១ក្រាម (ថ្លឹងទាំងសំបក), ទូរស័ព្ទដៃចំនួន ០៤គ្រឿង, សម្ភារៈសម្រាប់ជក់កញ្ឆាមួយចំនួន និងម៉ូតូចំនួន ០៣គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *