ពិធីចុះអធិការកិច្ចពង្រឹងការអនុវត្តដីកា និងការជូនដំណឹងអំពីសាលដីកាកំបាំងមុខរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង 

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៩ខែ មីនា ឆ្នាំ ២០២៦ នេះដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯក​ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំធ្វើពិធីចុះអធិការកិច្ចពង្រឹងការអនុវត្តដីកានិងការជូនដំណឹងអំពី សាលដីកាកំបាំងមុខរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាអគ្គព្រះរាជអាជ្ញារងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជាអគ្គលេខាធិការ អគ្គលេខាធិការរង ជាចៅក្រម ជាព្រះរាជអាជ្ញារង ជាស្នងការ ស្នងការរង ជាក្រឡាបញ្ជីនិងមន្រ្តីពាក់ពន័្ធជាច្រើនរូប។

ចូលរួមជាសមាជិក សមាជិការនៃពិធីនេះមានលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរងទទួលផែនជំនាញ និងទទួលដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នាយការិយាល័យជំនាញ នាយផ្នែកអធិការ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ក្នុងខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធមួយចំនួន។

 

Leave a Reply

Your email address will not be published. Required fields are marked *