ថ្ងៃចុងបញ្ចប់នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចររាប់ម៉ឺននាក់បាននាំគ្នាសម្រុកចូលទៅលេងកម្សាន្តក្នុងខេត្តប៉ៃលិនខណៈដែលខេត្តមួយនេះមានកន្លែងទេសចរណ៍ជាច្រើនកន្លែងរួមជាមួយនឹងរមណីយដ្ឋានទឹកធ្នាក់ភ្នំខៀវ

(ខេត្តប៉ៃលិន)៖ រហូតមកដល់ «ថ្ងៃវារៈឡើងស័ក» ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ តាំងពីព្រឹកព្រលឹមរហូតដល់ពេលរសៀល គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេសមានអ្នកធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងបងប្អូនមកពីរាជធានីភ្នំពេញចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនស្របពេលដែលលោកជំទាវ អភិបាលខេត្តប៉ៃលិនដឹកនាំការលេងល្បែងកម្សាន្តនេះផ្ទាល់តែម្តង។ ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៦នេះ ពិតជាមានភ្ញៀវចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនច្រើនគួរឱ្យកត់សម្គាល់ពោលគឺចាប់តាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃចុងក្រោយនេះគ្មានថ្ងៃណាមួយថមថយនោះឡើយគឺកាន់តែច្រើនឡើងៗ ខណៈដែលបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគាររកកន្លែងទំនេរគ្មាននោះឡើយហើយថែមទាំងអ្នកខ្លះរកកន្លែងស្នាក់នៅមិនបានក៏នាំគ្នាទៅស្នាក់នៅផ្ទះបងប្អូនផងដែរ។ ប្រភពបន្តទៀតថា ភ្ញៀវទេសចរទាំងអស់ដែលចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនគឺភាគច្រើនទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅហៅទឹកធ្លាក់ភ្នំខៀវដែលមានចំងាយពីទីរួមខេត្តប្រមាណ៦ទៅ៧គីឡូម៉ែត្រដែលមានទឹកធ្លាក់ជាច្រើនជាន់ ពេលភ្ញៀវទេសចរចូលទៅលេងកម្សាន្ត និងចុះហែលងូតទឹកលេងធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត បំបាត់នូវទុក្ខកង្វល់…

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានចូលរួមលេងល្បែងកម្សាន្តប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនដើម្បីញ៉ាំងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យកាន់តែបង្កភាពសប្បាយរីករាយ និងទុកជាអនុស្សាវរីយ៍

(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញដឹកនាំលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលកំពុងនាំគ្នាធ្វើដំណើរចូលមកលេងក្នុងខេត្តប៉ៃលិនដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ហើយនិងបង្កភាពសប្បាយរីករាយ ថែមទាំងផ្តល់ទុកនូវរូបភាពជាអនុស្សាវរីយ៍ផងដែរ។ ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តប៉ៃលិនបានរៀបរាប់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះទាំងថ្នាក់ដឹកនាំខេត្ត ទាំងប្រជាពលរដ្ឋមកពីតាមភូមិនានាក្នុងខេត្តបាននាំគ្នាលេងល្បែងប្រជាប្រិយដូចជា ការលេងចោលឈូង ទាញព្រ័ត្រ បោះអង្គុញ លោតបាវ លាក់កន្សែង ស្វាដណ្តើមស្លឹក និងការរាំលេងកម្សាន្តបទប្រពៃណីខ្មែរ ។…

លោកជំទាវអភិបាលខេត្តប៉ៃលិនអំពាវនាវដល់សាធារណជននៅទូទាំងខេត្តចូលរួមសកម្មភាពលេងល្បែងកម្សាន្តផ្សេងៗនាឱកាសបុណ្យចូលឆ្នំថ្មីប្រពៃណីជាតិខ្មែរ

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានប្រកាស និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងាររដ្ឋបាលខេត្តក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យបានរលូន និងបង្កភាពសប្បាយរីករាយ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍ថា ខ្ញុំមានកិត្តិយសសូមជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន និងសាធារណជនមេត្តាជ្រាបនូវកម្មវិធីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរដូចខាងក្រោម៖ ១. ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៧៩អង្គ មុខបរិវេណសាលាខេត្ត នៅវេលាម៉ោង ៧.៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (រំលឹកដល់វិញ្ញាណនក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ)…

គណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនដឹកនាំសមាជិកចូលរួមធ្វើអនាម័យតាមដងផ្លូវសាធារណៈដើម្បីចូលរួមជាមួយនឹងអាជ្ញាធរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ខេត្តប៉ៃលិន)៖ ដើម្បីចូលរួមចំណែកជាមួយនឹងអាជ្ញាធរខេត្ត នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ប្រធានគណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនបានដឹកនាំបរិស័ទក្មេងចាស់ប្រុសស្រីដែលមកពីបណ្តាព្រះវិហារផ្សេងៗ នៅទូទាំងខេត្ត ប្រមាណជាង៣០នាក់ នាំគ្នាធ្វើអនាម័យដើររើសសំរាមនៅតាមដងផ្លូវសាធារណៈមួយកន្លែងស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីសម្អាតបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកលេងកម្សាន្តនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខកាន់តែច្រើនកុះករ។ បើតាមប្រភពព័ត៌មានពីលោកគ្រូគង្វាល ប៊ុត សុធា ប្រធានគណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនបានរៀបរាប់ឱ្យដឹងថា ដោយសារតែឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្រាប់ឆ្នាំ២០២៦នេះ កាន់តែខិតជិតឈានចូលមកដល់ និងដើម្បីចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាននៅតាមដងផ្លូវសាធារណៈឱ្យកាន់តែស្រស់ស្អាត និងមានសោភណ្ឌភាពទាក់ទាញទើបលោកបានធ្វើការពិភាក្សាជាមួយនឹងគណៈកម្មការគ្រីស្ទានកំណត់យករសៀលថ្ងៃនេះនាំគ្នាដើររើសសំរាមនៅតាមដងផ្លូវសាធារណៈពោលគឺចង់ចូលរួមចំណែកជាមួយនឹងអាជ្ញាធរខេត្តក្នុងការបង្ហាញជាគំរូល្អដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ កុំឱ្យនាំគ្នាបន្តបោះចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពផ្លូវដង្ហើម។ លោកបន្តទៀតថា នៅកន្លែងណាដែលគ្មានសំរាមគឺនៅទីនោះនឹងឃើញមានតែទិដ្ឋភាពស្រស់ស្អាតគួរឱ្យទាក់ទាញហើយថែមទាំងជួយកាត់បន្ថយបញ្ហាជំងឺឆ្លងដង្ហើមផ្សេងៗថែមទៀតផង។ លោកបញ្ជាក់ទៀតថា ជារឿយៗ គណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនតែងតែនាំគ្នាចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គមដូចជាការសម្អាតអនាម័យបរិស្ថានហើយក៏មានការផ្តល់នូវស្បៀងគ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតមួយចំនួន។ សកម្មភាពនេះ…

អតីតប្តីបាញ់សម្លាប់ប្រពន្ធរួចបញ្ចប់ជីវិតខ្លួនឯង

(កំពង់ចាម)៖ ករណីឃាតកម្មមួយបានកើតឡើងនៅថ្ងៃត្រង់ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងបរិវេណផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ យោងតាមព័ត៌មានបឋម អំពើឃាតកម្មនេះបង្កឡើងដោយបុរសជាអតីតប្តីដែលបានដកកាំភ្លើងបាញ់សម្លាប់អតីតភរិយា ហើយបន្ទាប់មកក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមៗនៅនឹងកន្លែង។ មូលហេតុបឋម ត្រូវបានគេសន្និដ្ឋានថា កើតចេញពីភ្លើងប្រចណ្ឌ និងទំនាស់ស្នេហាខណៈដែលអ្នកទាំងពីរទើបតែបានលែងលះគ្នាដាច់ស្រឡះនាពេលថ្មីៗនេះ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យ និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជំរុញការផ្សព្វផ្សាយជូនដល់សាធារណៈជនឱ្យចូលរួមសហការអនុវត្តន៍ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយរៀបចំផែនការអនុវត្តបន្ត និងជំរុញការផ្សព្វផ្សាយអំពីច្បាប់នៃបទល្មើសឆបោកនេះជូនដល់ប្រជាពលរដ្ឋក៏ដូចជាសាធារណៈជនឱ្យចូលរួមសហការអនុវត្តន៍ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៧០ គ.ស ២០២៦ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិដែលនឹងចូលមកលេងកំសាន្តក្នុងខេត្តប៉ៃលិន នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តផងដែរ៕  

អភិបាល​ខេត្តប៉ៃលិន​អញ្ជើញចុះពិនិត្យមើ​លកា​ររៀបចំ​ត្រៀមសម្រាប់​បុណ្យចូ​លឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរនា​ពេលខាងមុខ

(ខេត្តប៉ៃលិន)៖ លោកជំទាវ​បណ្ឌិ​ត បាន ស្រីមុំ អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះ​ពិនិត្យមើល ការរៀបចំស​ណ្តាប់ធ្នាប់ និងតុប​តែងកែលម្អសោភណ្ឌភាពដើម្បីបង្កបរិ​យាកាសសប្បាយរីករា​យសម្រាប់ប្រជា​ពលរដ្ឋ ​និងភ្ញៀវទេសចរ​មក​លេងកម្សាន្តក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខព្រមទាំង​បង្កើនឡើងនូ​វមនោសញ្ចេ​តនា​គោរពស្រឡាញ់ សាមគ្គីភា​ព ភាពស្និទ្ធស្នាល​ និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រា​លជ្រៅបំ​ផុតជាពិសេសទទួល​បាននូ​វសព្ទ​សាធុការពរពី​ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអ​ភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើង​ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរប​ស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រ​ធានព្រឹទ្ធសភា និង​សម្តេច មហាបវរធិប​តីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាច​ក្រកម្ពុជាបានធ្វើឱ្យប្រទេស​កម្ពុជា​មានសន្តិភា​ពពេញលេញ មាន​ស្ថិរភាព​រឹងមាំ…

ជនសង្ស័យសរុបចំនួន០៥នាក់ រួមនិងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទទួលផលចោរកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

(បាត់ដំបង)៖ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទីលានចាក់សំរាម ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៥នាក់ : ១.ឈ្មោះ ឡេង មែន ហៅ នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ជួញដូរ…

ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់បើករថយន្ត Lexus LX700h ដែលមានស្លាកលេខ ភ្នំពេញ2CK-1128 បានបុកជាមួយនឹងម៉ូតូ HONDA BEAT ដែលមានស្លាកលេខ កណ្ដាល1AV-8289 បណ្ដាលឱ្យម៉ូតូជាប់នៅក្រោមរថយន្តចំណែកម្ចាស់ម៉ូតូរងរបួសស្រាល

(ព័ត៌មានបឋម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់បើករថយន្ត Lexus LX700h ដែលមានស្លាកលេខ ភ្នំពេញ2CK-1128 បានបុកជាមួយនឹងម៉ូតូ HONDA BEAT ដែលមានស្លាកលេខ កណ្ដាល1AV-8289 បណ្ដាលឱ្យម៉ូតូជាប់នៅក្រោមរថយន្តចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ផ្លូវចូល “បុរីប៉េងហួត ដឹស្តា ដាយមិន” ស្ថិតក្នុងមូលដ្ឋាន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា “ម្ចាស់រថយន្តព្រមសង់សំណង់ទៅភាគីខាងម៉ូតូចំនួនទឹកប្រាក់ ៣៣០០ដុល្លារ”…

សាខាកាកបាទក្រហមកម្ពុជាខេត្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក»

  (ខេត្តប៉ៃលិន)៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដោយមានការអញ្ជើញពីសំណាក់លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនដោយមានសហការី អនុសាខាក្រុង/ស្រុក មន្ត្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងមន្ត្រីនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋជាច្រើននាក់។ បើតាមប្រភពព័ត៌មានពីលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹងថា ការបើកយុទ្ធនាការណ៍…