(ខេត្តមណ្ឌលគិរី)៖ អស់រយៈពេលជាច្រើនខែមកហើយ រថយន្ត fordពីរគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2X-1470 និង ភ្នំពេញ 2AQ-4647 ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានអះអាងថា ធ្វើសកម្មភាពដឹកឈើជាញឹកញាប់ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធហាក់មិនទាន់មានវិធានការបង្ក្រាបនៅឡើយ៕ ជាក់ស្ដែងនៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ2026 អ្នកធ្វើដំណើរតាមរថយន្ត ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-1470 ដឹកឈើចេញពីស្រុកកោះញែក និងមានដឹកភ្ញៀវប្រមាណជា 6នាក់ អ្នកធ្វើដំណើរមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ពីព្រោះរថយន្តមួយគ្រឿងនេះដឹកឈើហើយបើកបរក្នុងល្បឿនលឿនខ្លាំង កុងទ័រ140 ឯណោះហើយប្រជាពលរដ្ឋបានថតរូបភាព រថយន្តដឹកឈើខាងលើផ្ញើមកឱ្យអង្គភាពយើងខ្ញុំជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីជាពិសេមន្ត្រីជំនាញដែលពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី…
ក្រុមមេឆ្នោតកន្ទុយថៃនៅខេត្តបាត់ដំបងដែលគ្មានមនសិការជាខ្មែរនៅតែបន្តប្រមូលលុយពីអ្នកញៀនល្បែងឆ្នោតខ្មែរទៅឱ្យមេឆ្នោតថៃ
បើទោះបីជាមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលរួមទាំងប្រជាពលរដ្ឋខ្មែរធ្វើពាក់ហិការមិនប្រែផលិតផលថៃតែឆ្នោតថៃនៅក្នុងក្រុងបាត់ដំបងនៅតែមានមេឆ្នោតបន្តកត់ប្រមូលលុយរាប់សែនលានពីពលរដ្ឋខ្មែរយកទៅឱ្យមេឆ្នោតថៃដែលទង្វើក្រុមមេឆ្នោតទាំងនេះគឺមិនអាចលើកលែងបាននោះទេដែលក្រុមមេឆ្នោតទាំងនោះមិនបានគិតដល់វីរៈកងព័ទដែលបានពលីរួមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីការឈ្លៀនពានពីយោធាថៃ។ ឆ្នោតកន្ទុយលេខថៃ ឬឆ្នោតសៀមគឺលេងតែ២ដងក្នុងមួយខែ គឺនៅថ្ងៃទី១ រៀងរាល់ដើមខែ និងថ្ងៃទី១៦។ ជាស្តែងនៅថ្ងៃទី១៦ ខែមីថុនា ឆ្នាំ២០២៦ កន្ទុយឆ្នោតថៃជាច្រើនដែលអ្នកសារព័ត៌មានយើងទទួលបានគឺនៅតែមានមេឆ្នោតកត់ពេញបន្ទុកក្នុងខេត្តដែលបង្ហាញពីភាពអាម៉ាសបំផុតដែលថៃឈ្លានពានដីខ្មែរហើយបែរជាមេឆ្នោតនៅបាត់ដំបងកត់ល្បែងឆ្នោតរបស់ថៃទៅវិញ។ ចំពោះសកម្មភាពមេឆ្នោតថៃទាំងនេះ សុំស្នើសុំឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងចាត់វិធានការក្តៅឳមានប្រសិទ្ធភាពចាប់មេឆ្នោតទាំងនោះមកផ្តាន់ទារតាមច្បាប់កុំឱ្យមានការលើកលែង និងស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងកាងបទល្មើសឆ្នោតថៃ-សៀមនេះ។ ចំពោះសកម្មភាពកត់ឆ្នោតថៃនេះមហាជនលើកឡើងថាក្រុមមេឆ្នោតទាំងនោះគឺគ្មានមានសិកាជាខ្មែរហើយមិនចេះឈឺចាប់ទេ ឬដែលថៃយកដីខ្មែរហើយនៅតែកត់ឆ្នោតឱ្យប្រទេសចោលឈ្លានពានទៀត។ ជុំវិញករណីល្បែងឆ្នោតថៃ ភ្នាក់ងារសារព័ត៌មានរបស់យើងនឹងតាមដានបន្តដោយសង្ឃឹមថាសមត្ថកិច្នឹងចាប់មេឆ្នោតទាំងនោះមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
អាជ្ញាធរក្រុងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះបន្តចុះអប់រំណែនាំនិងហាមដល់អាជីវករដែលលក់ដូរនូវផលិតផលនាំប្រទេសថៃលក់នៅទីផ្សារជាដាច់ខាត
(ខេត្តប៉ៃលិន)៖ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ អភិបាលក្រុងបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានមន្ទីរពាណិជ្ជកម្ម មន្ត្រីក.ប.ប ចៅសង្កាត់ប៉ៃលិន នគរបាលក្រុង និងប៉ុស្តិ៍ប៉ៃលិនបានបន្តចុះពិនិត្យ និងណែនាំបន្ថែមទៀតមិនឱ្យអាជីវករដាក់លក់ផលិតផលថៃលក់នៅលើទីផ្សារនេះឡើយ។ លោក លី សុងហ៊ី បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរក្រុង និងអង្គភាពពាក់ព័ន្ធបានចុះត្រួតពិនិត្យគ្រប់ទីតាំងលក់ដូររួមមាន គ្រឿងទេស បន្លែ ត្រី សាច់ ផ្លែឈើ គ្រឿងសម្អាងការ គ្រប់ប្រភេទ សម្ភារៈប្រើប្រាស់ សាប៊ូ គ្រឿងក្រអូបជាដើម។ល។ រដ្ឋបាលក្រុងប៉ៃលិនបានពិនិត្យឃើញថា ពិតជាមានរបស់ទាំងនោះសរាចរលើទីផ្សារប្រាកដមែនតែមិនមានច្រើននោះទេ ឥវ៉ាន់ ១០០មុខ…
រដ្ឋបាលក្រុងប៉ៃលិនដឹកនាំមន្ត្រីជំនាញចុះអប់រំណែនាំដល់អាជីវករលក់នៅតាមផ្សារ និងលក់តាមរថយន្ត រ៉ឺម៉កម៉ូតូកង់បីដែលលក់ដូរសាច់ក្លាស្សេជង្គង់មាន់ប្រហិត និងគ្រឿងសមុទ្រត្រូវមានអនាម័យ និងមានប្រភពច្បាស់លាស់ហាមលក់ទំនិញនាំចូលពីប្រទេសថៃ
(ខេត្តប៉ៃលិន)៖ ក្រោយពីមានការផ្ទុះករណីរឿងសាច់បង្កកដែលក្រុមឈ្មួញបាននាំចូលដោយខុសច្បាប់ពីប្រទេសសៀម(ថៃ) រាប់សិបតោនត្រូវបានសមត្ថកិច្ចជំនាញរកឃើញនៅរាជធានីភ្នំពេញដែលជាកន្លែងបោះដុំ និងលក់ចែកចាយតាមបណ្តាខេត្តនានាទូទាំងប្រទេស ទើបមកដល់ពេលនេះអាជ្ញាធរក្រុងប៉ៃលិនធ្វើការចុះត្រួតពិនិត្យអប់រំណែនាំដល់អាជីវករជាច្រើនកន្លែងនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ បើតាមប្រភពព័ត៌មានពីលោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិនបានរៀបរាប់ឱ្យដឹងថា តាមការណែនាំយ៉ាងយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវតែប្រុងប្រយ័ត្នទៅលើសុខមាលភាពរបស់ប្រជាពលរដ្ឋពិសេសគឺចំណីអាហារគ្រឿងឧបភោពបរិភោពដែលដាក់តាំងលក់នៅតាមផ្សារនានាត្រូវតែមានគុណភាពមានអនាម័យមិនត្រូវយកទំនិញខូចគុណភាពលក់ជូនអតិថិជនឡើយ។ លោកអភិបាលក្រុងបានណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវដឹងពីប្រភពទំនិញមានវិក័យបត្រត្រឹមត្រូវហាមយកទំនិញដែលឈ្មួញនាំចូលដោយខុសច្បាប់ពីប្រទេសសៀម(ថៃ) ហាមលក់ជាដាច់ខាត។ ជាលទ្ធផលទាំងអ្នកលក់នៅតាមផ្សារចំនួន៣ទីតាំងលក់តាមរទេះ និងរថយន្តសុទ្ធតែមានប្រភពច្បាស់លាស់ និងជាទំនិញផលិតនៅក្នុងប្រទេសខ្មែរ៕
អភិបាលក្រុងតាខ្មៅបញ្ជាឱ្ក្រុមការងារចុះពិនិត្យករណីមានគេលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់
(កណ្ដាល)៖ លោកឃឹម សំភារ អភិបាលក្រុងតាខ្មៅបានបញ្ជាឱ្យក្រុមការងារចុះពិនិត្យមើលទីតាំងមួយកន្លែងដែលកំពុងសាងសង់គ្រឹះជើងតាងរឹងមាំចូលដីចំណីទន្លេបាសាក់ឆាប់ៗនេះ ទីតាំងមួយនេះស្ថិតនៅភូមិកោះគ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមការឱ្យដឹងពីលោកអភិបាលក្រុងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមការងារនឹងចុះទៅពិនិត្យស្អែកនេះក្រោយពលរដ្ឋបានធ្វើសេចក្ដីរាយការណ៍ចូលគ្រុបប្រជាជនខេត្តកណ្ដាលដើម្បីសិក្សាមើលទៅលើភាពជាក់ស្ដែងព្រោះសំណង់រឹងមាំនេះពុំបានសុំច្បាប់នោះទេ។ ទោះយ៉ាងណាលោកអភិបាលក្រុងអំពាវនាវពលរដ្ឋទាំងអស់ដែលមានបំណងសាងសង់សំណង់រឹងផ្សេងៗ ត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវហើយកុំរំលោភយកដីចំណីទន្លេ ឬដីចំណីផ្លូវសាធារណៈ។ គួររំលឹកថា លោក គួច ចំរើន អភិបាលខេត្តកណ្ដាលបានបញ្ជាឱ្យមានការរុះរើរាល់សំណង់ទាំងអស់ដែលសាងសង់រំលោភចូលដីសាធារណរបស់រដ្ឋហើយរដ្ឋបាលក្រុងតាខ្មៅបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្មទៅលើលាររំលោភយកដីសាធារណៈមកធ្វើអាជីវកម្ម។ ដោយម្ចាស់សំណង់ជាប់មាត់ទន្លេបែរជាឆ្លៀតឱកាសលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់ទៅវិញដែលផ្ទុយពីគោលបំណងរៀបចំក្រុងរបស់រដ្ឋបាលខេត្តកណ្ដាល៕
រដ្ឋបាលខេត្តបាត់ដំបងដឹកនាំមន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងចំនួន០៣នៅក្រុងបាត់ដំបងដេីម្បីស្វែងរកទំនិញបង្កកដែលនាំចូលមិនស្របច្បាប់ពីប្រទេសក្រៅ
(ខេត្តបាត់ដំបង)៖ តាមសេចក្តីរាយការណ៍ថា នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យទីតាំងដែលមានការរក្សាទុក និងចែកចាយសាច់បង្កក និងផលិតផលថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក ឡី សិរីរិទ្ធិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ ដោយមានការសហការពីលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច ជាតំណាងរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តរួមជាមួយមន្រ្តីមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត។ ជាលទ្ធផលត្រួតពិនិត្យទីតាំងចំនួន០៣ក្នុងក្រុងបាត់ដំបង មិនបានរកឃេីញករណីស្តុកសាច់បង្កកជាផលិតផលដែល មានប្រភពមកពីប្រទេសថៃនោះឡើយ។ ក្រៅពីការត្រួតពិនិត្យក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងដូចខាងក្រោម៖…
ប្រជាពលរដ្ឋពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកសំពៅលូនឃាត់ខ្លួនពាក់ព័ន្ធករណីជីករ៉ែមាសនៅតាមបណ្តោយអូរព្រំដែន
(បាត់ដំបង)៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:១២នាទី លោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំពៅលូនបានដឹកនាំកម្លាំងសហការជាមួយកម្លាំងវរៈសេនាតូចលេខ ៥៥១ ចុះអន្តរាគមន៍ និងឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ០២ នាក់ដែលបានធ្វើសកម្មភាពជីកកកាយរករ៉ែមាសនៅចំណុចរណ្ដៅដីដ៏ធំមួយជាប់នឹងអូរព្រំដែនកម្ពុជា-ថៃ (ដែលកន្លងមកមានការអះអាងថាជាការជីកលានរដ្ឋានរបស់សមត្ថកិច្ច)។ បុរសទាំង ០២នាក់ខាងលើមាន៖ ១. ឈ្មោះ ជា ឋាន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក…
រដ្ឋបាលខេត្តប៉ៃលិនប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ ក្រោមប្រធានបទ ( TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល)
(ខេត្តប៉ៃលិន)៖ នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ ដែលប្រារព្ធឡើងក្រោមប្រធានបទ ( TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល) គឺរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលប្រារព្វឡើងនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៦ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិន។ លោកបណ្ឌិត ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវឱ្យុយុវជន-យុវនារីនាំគ្នាមករៀនបច្ចេកទេសមុខជំនាញផ្សេងៗ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនិងជួយអភិវឌ្ឍប្រទេសជាតិ។ លោក ស្រី យឿនចាន់ឌី នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិនបានឱ្យដឹងថា នៅមជ្ឈមណ្ឌលនេះវគ្គដែលកំពុងបណ្តុះបណ្តាលមានសិស្សនិងសិក្ខាកាមចំនួន៦២២នាក់ ស្រី៣៥៨នាក់រួមមានជំនាញសេវាកម្មរដ្ឋបាល ជំនាញសេវាកម្មបរិក្ខាត្រជាក់ជំនាញការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញការកែច្នៃបន្លែ…
អភិបាលខណ្ឌឬស្សីកែវបញ្ជាក់ថា ពិតជាមានផលិតផលថៃក្នុងឃ្លាំងមួយកន្លែងនៅផ្លូវ៥៩៨
(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ពិតជាមានផលិតផលថៃនៅក្នុងឃ្លាំងស្ដុកមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការចុះឆែកឃ្លាំងទំនិញាខាងលើ លោក ជិន ប៊ុនធឿនបញ្ជាក់ថា «អ្វីដែលក្រុមការងារចុះទៅពិនិត្យពិតជារកឃើញផលិតផលមួយចំនួនផលិតពីប្រទេសថៃហើយបានបិទ seal ប្លុកហើយ ដើម្បីទុកឱ្យមន្រ្តីជំនាញរាប់ជាក់ស្ដែង»៕
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិមុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣
(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តប៉ៃលិនមុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺកាយរឹទិ្ធជាតិកម្ពុជាបានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាចំពោះការសិក្សាពេញមួយជីវិត…
