អភិបាលខេត្តប៉ៃលិនដឹកនាំកម្លាំងសមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​នបន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសតស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំងដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីបង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ ជាបន្តបន្ទាប់ដូចភ្លៀងរលឹមដោយអនុវត្ត​យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិ​បាលកម្ពុជានាថ្ងៃទី២៣ដល់២៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ​បណ្ឌិត បាន​ ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និង​ជាប្រធា​នគណៈប​ញ្ជាកា​រឯកភាពខេត្តបានដឹកនាំសមត្ថកិច្ចចម្រុះសហការជាមួយព្រះ​រាជអាជ្ញាអ​មសាលា​ដំ​បូងខេត្តបន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាម ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសតដែលស​ង្ស័យមាន​ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) និងធ្វើការបង្ក្រាប ១ទីតាំង និងរឹបអូសសម្ភារៈ ជាច្រើនសម្រាប់ធ្វើសកម្មភាពលាក់ទុកក្នុងបន្ទប់ជួល ១ទីតាំងព្រមទាំង​បានឃាត់ខ្លួន​ជនបរទេសចំនួន១៧នាក់ ស្នាក់នៅជិតទីតាំងដើម្បីត្រួតពិនិត្យឯកសារ និងកសាងសំ​ណុំរឿង​ទៅតាមនិតិ​វិធីច្បាប់ខណៈដែលម្ចាស់ទីតាំងខាងលើក៍ត្រូវធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ដែរ។ ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថ​កិច្ចចម្រុះបន្តយុទ្ធ​នាការចុះត្រួតពិនិត្យរដ្ឋបាលនៅ​តាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការ​ដាក់ប៉ុស្តិ៍​ត្រួតពិនិត្យនៅ​តាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្តក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរប​បសន្តិ​សុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត ទាំងមូលស្របតាម​វិធានកា​រចាំបា​ច់របស់​រាជរដ្ឋាភិបា​ល ដោយត្រូវយក​ចិត្តទុកដាក់ខ្ពស់លើកា​រងារគ្រប់គ្រងសុវត្ថិភាពតាមរយៈការ​លួចចូលមករស់នៅដោយខុសច្បាប់នៅតាមទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស តាមសណ្ឋា​គារ…

បើកភ្នែកឃើញតែរឿងល្បែងរីកដូចផ្សិតតែមន្ត្រីមើលមិនឃើញមែនទេ សូមលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការខណ្ឌ និងលោកមេប៉ុស្តិ៍ជួយមើលទីតាំងល្បែងមួយកន្លែងនេះផងទាន

បើកភ្នែកឃើញតែរឿងល្បែងរីកដូចផ្សិតតែមន្ត្រីមើលមិនឃើញមែនទេ សូមលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការខណ្ឌ និងលោកមេប៉ុស្តិ៍ជួយមើលទីតាំងល្បែងមួយកន្លែងនេះផងទាន ប្រជាពលរដ្ឋបានរាយការណ៍ និងផ្តល់រូបភាពមកអង្គភាពសារព័ត៌មានយើងខ្ញុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយបានឱ្យដឹងថា មានទីតាំងល្បែងស៊ីសងរួមមានមាន់ជល់តាមប្រព័ន្ធអនឡាញ និងល្បែងឆ្នោតឡូតូគ្រប់ប្រភេទកំពុងបើកដំណើរការនៅក្នុងផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងពោ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឯណាទៅភូមិ-ឃុំមានសុវត្ថិភាព ៧ ចំណុចរបស់រាជរដ្ឋាភិបាល។    

ចាប់ខ្លួននគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពតដែលឃុបឃិតគ្នាកាត់សៀលចូលលួចសម្ភារៈក្នុងកាស៊ីណូនៅព្រែកចាកក្រោយបង្ក្រាប Scam Online

  (កំពត)៖ ស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពតត្រូវបានចាប់ខ្លួនក្រោយឃុបឃិតគ្នាកាត់សៀលចូលលួចសម្ភារ:ដែលជាវត្ថុតាងក្នុងកាស៊ីណូ ស្ថិតនៅព្រំដែនព្រែកចាក ស្រុកកំពង់ត្រាច ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅថ្មីៗនេះ។ តាមសេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មានយើងទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថប្រមាណជាង ៣០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដែលពួកគេបានរួមគ្នាបង្កើត បទល្មើសថ្មីដោយលួចកាត់សោចូលទៅក្នុងកាស៊ីណូ ដែលជាទីតាំងបង្ក្រាប Scam Online ដើម្បីលួចយកសម្ភារ:ជាវត្ថុតាងនៃបទល្មើស។ យ៉ាងណាក៏ដោយសម្រាប់ព័ត៌មានលម្អិត និងអត្តសញ្ញាណកងកម្លាំងសមត្ថកិច្ចទាំងនេះត្រូវចាប់ខ្លួនទងនៃអង្គភាពយើងខ្ញុំ…

អាដា​ អ្នក​កុម្ម៉ង់​ផ្លែ​ទុរេនថៃពី​អាលីន​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម​ចាប់​ខ្លួន​បាន​ប្រគល់​ឱ្យទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ម្សិលមិញ​ហេីយ

អាដា​ អ្នក​កុម្ម៉ង់​ផ្លែ​ទុរេនថៃពី​អាលីន​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម​ចាប់​ខ្លួន​បាន​ប្រគល់​ឱ្យទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ម្សិលមិញ​ហេីយ​។ នៅឡើយតែមន្ត្រី​នៅ​ច្រកតំបន់​ អូររំដួល​ ហៅ​ច្រកកាប៊ីន​ ខេត្ត​បាត់ដំបង​មិនទាន់​មាន​មន្ត្រីណា​ម្នាក់​ទទួល​ខុសត្រូវនៅឡេីយទេ​។

សារលិខិតជូនពរ សូមគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ

សារលិខិតជូនពរ សូមគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ

ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថានបានអញ្ជើញចូលរួមពិធីសំណះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងក្រុមប្រឹក្សា គណៈអភិបាល រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីសំណះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងក្រុមប្រឹក្សា គណៈអភិបាល រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។  

លោកជំទាវអភិបាលខេត្តប៉ៃលិនបានដឹកនាំសមត្ថកិច្ចចម្រុះចុះធ្វើការត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំនានាក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅរកឃើញវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា (online Scams)

(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំនានា នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរកឃើញវត្ថុតាងមួយចំនួនដែលគេសង្ស័យថា មានការលួចបង្កប់នូវបទល្មើសបច្ចេកវិទ្យា (Online Scams) ដែលជាការអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះបង្ក្រាបឱ្យអស់នូវរាល់បទល្មើសបច្ចេកវិទ្យារហូតដល់អស់ពីក្នុងខេត្តប៉ៃលិន និងព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលផងដែរ។ ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចចម្រុះបន្តយុទ្ធនាការបេសកកម្មនេះចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្តគឺក្នុងគោលបំណងរឹតបន្តឹងទប់ស្កាត់ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមរយៈការលួចចូលមករស់នៅដោយខុសច្បាប់នៅតាមទីតាំងរស់នៅប្រមូលផ្តុំសំខាន់ៗក្នុងខេត្តប៉ៃលិនរបស់ជនបរទេសជាពិសេសជនជាតិចិន…

ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  

ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​ បន្តដំណេីរ​ចូលរួមក្នុងពិធីទស្សនាថ្នាលបណ្ដុះកូនឈើខ្នាតតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​ បន្តដំណេីរ​ចូលរួមក្នុងពិធីទស្សនាថ្នាលបណ្ដុះកូនឈើខ្នាតតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា។  

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានបន្តអមដំណើរ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញ​ចូលរួមសួរសុខទុក្ខកម្មករ-កម្មការិនី​ និងទស្សនកិច្ចកសិដ្ឋានចេក ឈិន ជីនាង នៅស្រុកអូររាំងឪ ខេត្តត្បូង​ឃ្មុំ

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានបន្តអមដំណើរ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញ​ចូលរួមសួរសុខទុក្ខកម្មករ-កម្មការិនី​ និងទស្សនកិច្ចកសិដ្ឋានចេក ឈិន ជីនាង នៅស្រុកអូររាំងឪ ខេត្តត្បូង​ឃ្មុំ​។