ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញ​ចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦ នៅស្រុកអូររាំងឪ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញ​ចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦ នៅស្រុកអូររាំងឪ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា។  

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា។  

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបន្តចុះត្រួតពិនិត្យតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឆ្មក់បង្ក្រាបឃាត់ខ្លួនជនជាតិចិន០៧នាក់ និងវត្ថុតាងមួយចំនួនដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams)

(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំសមត្ថកិច្ចចម្រុះសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្តចុះត្រួតពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដោយធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួនដែលសង្ស័យថា មានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ប្រភពព័ត៌មានបានឱ្យដឹងថា ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិនគឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល…

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជន អតីតយុទ្ធជន ខេត្តព្រៃវែងចំនួន ៤៩០នាក់ 

(ខេត្តព្រៃវែង)៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជនអតីតយុទ្ធជន ខេត្តព្រៃវែងចំនួន ៤៩០នាក់។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ…

ខេត្តប៉ៃលិនប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»

(ខេត្តប៉ៃលិន)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និង និវត្តជនកម្ពុជា ១២ ខែឧសភា» ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យសក្តិសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។ ថ្លែងនាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជន និងនិវត្តជនមិនត្រូវបានមើលរំលងឡើយពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី…

លោកជំទាវអភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាពនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំជាប់ប្រទេសថៃ

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាពនៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោម មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេសមានស្ថេរភាពនយោបាយជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន…

(ដំណឹងបន្ថែម) ឃាតករដែលសម្លាប់ស្ត្រីរងគ្រោះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ

(ក្រុងព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១:៣០នាទីយប់ ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីឃាតកម្មគិតទុកជាមុន ០១លើក បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ ភេទស្រី បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះឈ្លោះប្រកែកគ្នាបានពីរទៅបីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ទៅអារក ជនរងគ្រោះបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។ កន្លងមកជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្រីស្រលាញ់ភេទដូចគ្នាហើយស្រលាញ់គ្នាប្រហែល០២ឆ្នាំមកហើយ។ ក្រោយពេលទទួលពត៌មានបាននូវរឿងហេតុខាងលើភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១…

ពិតជាមិនធម្មតាមែន ទីតាំងហាងកាហ្វេអរុណរះមួយកន្លែងដោយស្ថិត ផ្ទះ៣៩១កែងផ្លូវ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកមានបង្កប់នូវល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទដែលកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ

ប្រភពពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ទីតាំងខាងលើមានការបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរគួរតែយកចិត្តទុកដាក់បង្ក្រាបឱ្យអស់រាល់បទល្មើស ល្បែងស៊ីសងគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច។ បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនឹងមានវិធានការក៏ដូចជាមានចំណាត់ការទៅលើទីតាំងខាងលើនេះផង បន្ថែមលើសពីនោះទៀតបងប្អូនប្រជាពលរដ្ឋសូមសំណូមពរទៅដល់សមត្ថកិច្ចអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសលោកអធិការខណ្ឌទួលគោក និងលោកអភិបាលខណ្ឌទួលគោក សូមមេត្តាដាក់កម្លាំងឱ្យចុះត្រួតពិនិត្យទៅលើទីតាំងមួយកន្លែងនេះផងដោយក្ដីគោរព សូមអរគុណ។  

រថយន្តកែច្នៃបើករ៉េចង្កូតក្រឡាប់បណ្តាលឱ្យអ្នករួមដំណើរម្នាក់បានស្លាប់ និង ២១នាក់ទៀតរងរបួសធ្ងន់ស្រាល

(បាត់ដំបង)៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរដោយរថយន្តកែច្នៃដឹកកម្មករបេះផ្លែស្វាយបានរ៉េចង្កូតក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិបាត់ដំបង ប៉ៃលិន ត្រង់ចំណុចភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ លោកអធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាន នគរបាលស្រុករតនមណ្ឌលបានឱ្យដឹងថា ករណីនៃគឺរថយន្តកែច្នៃខាងលើខណៈកំពុងបើកបរលើផ្លូវជាតិគោលដៅមកពីខាងខេត្តប៉ៃលិនឆ្ពោះទៅទឹកដីខេត្តបាត់ដំបងដល់ចំណុចកើតហេតុខាងលើរថយន្តកែច្នៃរ៉េចង្កូតឆ្វេងស្តាំៗ រួចក្រឡាប់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសតែម្តង។ បន្ទាប់ពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ស្រុករតនមណ្ឌលបានចុះទៅដល់ភ្លាមៗផងដែរ រួចសមត្ថកិច្ចបានជួយហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យបង្អែកស្រុកដើម្បីសង្គ្រោះ ចំណែកសពជនរងគ្រោះស្លាប់នៅកន្លែងសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕  

ករណីអគ្គីភ័យកំពុងតែឆាបឆេះទីតាំងមួយកន្លែងនៅជិតបុរី VIP ផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ

តាមសេចក្តីរាយការណ៍ថា មានករណីអគ្គីភ័យកំពុងតែឆាបឆេះទីតាំងមួយកន្លែងនៅជិតបុរី VIP ផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង ១២:៥០ នាទីយប់ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមបណ្តាញសង្គមរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕