នគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកសង្កែចុះបង្ក្រាបទីតាំងល្បែងអនឡាញ (Online) មួយកន្លែងឃាត់ខ្លួនមនុស្សប្រុស-ស្រី ១១នាក់

(បាត់ដំបង)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញចុះសហការជាមួយកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកសង្កែ ដែលមានលោក នាង ច័ន្ទ ថារ៉ា ជាអភិបាលស្រុក ដោយមានការចូលរួមពីលោកស្រី នេត សុផារិទ្ធ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបាត់ដំបង បានចុះបង្ក្រាបបទល្មើស ល្បែងតាមប្រព័ន្ធអនឡាញ (Online) មួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកសង្កែ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា…

អង្គុយផឹកស៊ីជាមួយគ្នាក្លាយជាជម្លោះកាប់សម្លាប់យ៉ាងរន្ធត់

  ​(ខេត្តបន្ទាយមានជ័យ)៖ អង្គុយផឹកជាមួយគ្នាទាស់សម្តី ទាញដាវកាប់រហូតជនរងគ្រោះបាត់បង់ជីវិតរួចអូសសាកសពជនរងគ្រោះទៅដាក់មុខផ្ទះយ៉ាងអណោចអធម៌ ។ ​ព័ត៌មានលម្អិតនៃហេតុការណ៍ មិត្តភក្តិសម្លាប់គ្នាក្នុងវង់ផឹកសុីនេះកើតឡើងនាយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែលជាង ៨:៥០នាទីយប់​ស្ថិតនៅភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ​ជនរងគ្រោះ៖ ឈ្មោះ សុខន ឃីម ភេទប្រុស អាយុ ២៣ឆ្នាំ (ស្លាប់នៅនឹងកន្លែង)។ ​ជនដៃដល់៖ ឈ្មោះ ផល្លី ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ (ត្រូវបានឃាត់ខ្លួន)។…

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរវាងម៉ូតូបុករថយន្តដោយល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ លើការដ្ឋានផ្លូវជាតិលេខ៥ចំណុចមុខសាលាបឋមសិក្សាសាលាក្រហម ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុករថយន្តដោយល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន។ មុនដំបូងមានម៉ូតូ០១គ្រឿង ម៉ាកហុងដា Honda សេ១២៥ ពាក់ស្លាកលេខ1AQ-2998សៀមរាបបើកបរដោយយុវជនម្នាក់ មានទីលំនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរ០២នាក់ភេទប្រុស បើកបរក្នុងទិសដៅពីលិចទៅកើតលុះដល់កន្លែងកើតហេតុខាងលើបានគេចពីរថយន្តដែលក្តាប់ភិនភាគមិនបានក្នុងទិសដៅផ្ទុយគ្នាដែលកំពុងត្រៀមប្ដូរគន្លងបត់ឆ្វេងដោយមានល្បឿនលឿនដែរ ម៉ូតូក៏ជ្រុលចង្កូតទៅបុករថយន្ត០១គ្រឿងម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-8555 បើកបរដោយឈ្មោះសូ សារួម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភ្នំធំត្បូង…

កម្លាំងសមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិថៃជាង ៦០០នាក់ទៅប្រទេសដើមវិញ

  (បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានធ្វើការបណ្ដេញជនជាតិថៃជាង ៦០០នាក់ទៅប្រទេសដើមវិញបន្ទាប់ពីឃាត់ខ្លួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចរកឃើញថា ក្រុមជនជាតិថៃទាំងនេះមានការពាក់ព័ន្ធនឹងបទល្មើស Scam Online និងបទល្មើសមួយចំនួនទៀតនៅកម្ពុជា៕  

អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ ”រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ”

  (បាត់ដំបង)៖ នាថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបងបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត រៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងក្រុមហ៊ុន បាត់ដំបង…

ក្រុមស្កែមអនឡាញស្ថិតនៅក្នុងអគារឡោមព័ទ្ធបានចាប់ជនបរទេសធ្វើជាចំណាត់ខ្មាំង គំរាមសម្លាប់ និងបន្តដុតសម្ភារៈចេញពីអគារក្នុងតំបន់សានកូក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត

នាព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមស្កែមអនឡាញស្ថិតនៅក្នុងអគារឡោមព័ទ្ធបានចាប់ជនបរទេសធ្វើជាចំណាត់ខ្មាំង គំរាមសម្លាប់ និងបន្តដុតសម្ភារៈចេញពីអគារក្នុងតំបន់សានកូក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ កម្លាំងចម្រុះរបស់យើងកំពុងឡោមព័ន្ធ និងគ្រប់គ្រងយ៉ាងអង់អាចក្លាហាន។   VID_20260429_213323_994.mp4  

លោកជំទាវប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានដឹកនាំសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ផ្តោតទៅលើជនបរទេស

(ខេត្តប៉ៃលិន)៖ នារាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំ និងចាត់ឱ្យសមត្ថកិច្ចចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ដើម្បីត្រួតពិនិត្យគ្រប់គ្រង និងទប់ស្កាត់លើជនបរទេសខុសច្បាប់ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានាជាពិសេស គឺទប់ស្កាត់ ការលួចបង្កប់នូវបទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងគោលបំណងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឹងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសទាំងនេះរហូតអស់ពីខេត្តប៉ៃលិន និងប្រទេសកម្ពុជាផងដែរ។ ការបន្តធ្វើយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា និងបទល្មើសបច្ចេកវិទ្យា(Online Scam) របស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិនគឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស,…

រដ្ឋបាលខេត្តប៉ៃលិនបដិសេ​ធ និងច្រានចោលទាំងស្រុង​ចំពោះ​ការផ្សព្វផ្សាយ​នៅ​លើ​បណ្តា​ញស​ង្គមចោទប្រ​កាន់​ខុស​ពី​ការ​ពិតធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យម​ហាជ​នមា​នការ​ភ័ន្តច្រឡំ

(ខេត្តប៉ៃលិន)៖ ក្រោ​យពី​សង្កេតឃើញប៉ុន្មានថ្ងៃនេះ មានកា​រផ្សព្វផ្សា​យ​នៅ​លើ​ប​ណ្តាញ​សង្គម​​នា​នាជាពិសេសគ​ណនេយ្យហ្វេ​សប៊ុក​ឈ្មោះ​ កាម​ទេព​ លីម​ហុង ពាក់ព័ន្ធនឹងរឿងថៃ​​ឈ្លាន​ពា​នចូល​ទឹក​ដីខ្មែរ​នៅខេត្ត​ប៉ៃ​លិន​នោះ ​នាថ្ងៃទី២៧ ​ខែមេ​សា​ ឆ្នាំ២០២​៦ រដ្ឋ​បា​លខេត្ត​ប៉ៃលិ​នបាន​ចេញ​សេ​ចក្តី​ប្រ​កា​ស​បដិ​សេធ​ និងច្រានចោ​ល​ទាំងស្រុងដោ​យ​ចាត់​ទុកការ​ចោ​ទប្រ​កា​ន់​នេះ​​មិន​មានមូលដ្ឋា​នច្បាស់​លាស់ជា​ព័ត៌មា​នបំភ្លៃ​ខុស​ពីកា​រពិត​ធ្វើ​​​ឱ្យម​ហាជន​មាន​កា​រយល់​ច្រឡំ​។ រដ្ឋបា​លខេត្តប៉ៃលិន​ក៏បានបញ្ជាក់ផងដែរថា ព័ត៌មាន​នេះគឺជា​ព័ត៌​មានក្លែងក្លាយ បំភ័ន្ត និង​គ្មានមូលដ្ឋាននៃការ​ពិត​ឡើយ។ ដូច្នេះរដ្ឋបា​លខេត្តប៉ៃលិន សូម​អំពាវ​នាវដល់​សាធារណជន និងអ្នកប្រើ​ប្រាស់បណ្តា​ញសង្គមទាំង​អស់ កុំចែ​ករំលែ​ក ឬផ្សព្វផ្សាយ​បន្ត​ព័ត៌​មានមិន​ពិតនេះដើម្បីកុំឱ្យ​មានការ​យល់ច្រឡំ និង​សូម​ទទួលយក​តែ​ព័ត៌​មានពីប្រ​ភពផ្លូវកា​រ។ ជាមួ​យគ្នានេះ​ផងដែរ រដ្ឋបាលខេ​ត្តប៉ៃលិន សូមគូសប​ញ្ជាក់ថា ​អាជ្ញាធ​រគ្រប់​លំដាប់ថ្នាក់ និងកង​កម្លាំង​សមត្ថកិច្ចពា​ក់ព័ន្ធបាននឹងកំពុ​ងអនុវត្តភា​រកិច្ច​យ៉ាងម៉ឺង​ម៉ាត់ក្នុងការការពារ និងរក្សាអធិប​តេយ្យភាព បូរណភា​ពទឹកដី ​និងសន្តិសុខ​តាមបន្ទា​ត់ព្រំដែនរប​ស់ព្រះរាជាណាចក្រកម្ពុជា ដោយមិន​អនុញ្ញា​តឱ្យមាន​ការរំលោ​ភបំពាន​ណាមួយ​ឡើយ។…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីការប្រែប្រួលអាកាសធាតុសកល ជាការគំរាមកំហែងដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ CICA នាទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន

-English Below- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីការប្រែប្រួលអាកាសធាតុសកល ជាការគំរាមកំហែងដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ CICA នាទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន​ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ -English Below- His Excellency Dr. Eang Sophallet, Minister of Environment, participated in the High-Level Meeting…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយលោក Rolph Payet លេខាធិការប្រតិបត្តិនៃអនុសញ្ញា Basel Rotterdam និង Stockholm​

-English Below- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយលោក Rolph Payet លេខាធិការប្រតិបត្តិនៃអនុសញ្ញា Basel Rotterdam និង Stockholm​ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។   -English Below- His Excellency Dr. Eang Sophallet, Minister of Environment, met with Mr.…