(ខេត្តមណ្ឌលគិរី)៖ ក្រោមការបញ្ជាផ្ទាល់ពីស្ថាប័នអយ្យការ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយ បន្ទាប់ពីរកឃើញថា បានលួចបង្កប់ឈើអារប្រភេទលេខ១ ជាច្រើនសន្លឹកដើម្បីដឹកជញ្ជូនយកទៅចែកចាយនៅតាមបណ្តាខេត្តដោយខុសច្បាប់។ យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោងជាង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ ក្រុមការងារបានធ្វើការឃាត់ត្រួតពិនិត្យរថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-2483 ជារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខូអិលធីឌី នៅត្រង់ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ អ្នកបើកបរត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ ស្លាម រំលី…
ក្រសួងព័ត៌មាន និងអង្គការដៃគូអន្តរជាតិសហការរៀបចំ “គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន” ដើម្បីការពារសិទ្ធិកុមារ ស្ត្រី និងជនងាយរងគ្រោះ
នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំមួយជាមួយតំណាងអង្គការអន្តរជាតិជាដៃគូដើម្បីពិភាក្សាលើក្របខណ្ឌនៃកិច្ចសហការរៀបចំ “គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន” សំដៅធានាការលើកកម្ពស់និងការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ នេះជាគំនិតផ្ដួចផ្ដើមមួយទៀតក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មានក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តជាពិសេសការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតក្នុងក្របខណ្ឌច្បាប់ និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គោលដៅចម្បងគឺការបង្កើតនូវវិធានជាក់លាក់ និងយន្តការសហការរវាងក្រសួង និងក្រុមបណ្តាញអង្គការដើម្បីធានាថាការរាយការណ៍ព័ត៌មានក្នុងសម័យឌីជីថលមិនបង្កផលប៉ះពាល់ដល់សិទ្ធិបុគ្គល និងគុណតម្លៃសង្គមឡើយ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងតំណាងអង្គការអន្តរជាតិដៃគូមកពីអង្គការ Plan International Cambodia, អង្គការ…
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខលោកវរសេនីយ៍ត្រី លី ព្រឿង
(ព្រៃវែង)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជូនចំពោះលោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្នល់លេខ៧១៤។ ការអញ្ជើញចូលរួមនាឱកាសនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែកទុក្ខលំបាកជាមួយក្រុមគ្រួសារសពខណៈថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានក្តីរន្ធត់ ក្ដុកក្ដួល និងសោកសង្រេងជាខ្លាំងចំពោះការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបដែលបានខិតខំបំពេញភារកិច្ចការងារដោយស្មោះត្រង់អស់ពីកម្លាំងកាយចិត្ត។ សូមជម្រាបថា លោកវរសេនីយ៍ត្រី លី ព្រឿង បានទទួលមរណភាពកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៣ និង…
លោកជំទាវអភិបាលខេត្តប៉ៃលិនណែនាំដល់សមត្ថកិច្ចចុះបង្ក្រាបបទល្មើសឆបោកតាមអនឡាញជាប្រចាំមិនឱ្យកើតមានក្នុងមូលដ្ឋានឡើយ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះសមត្ថកិច្ចចម្រុះចុះឆែកឆេរទីតាំងមួយចំនួនកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងកាស៊ីណូ ដែលស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរុករកអ្នកដែលប្រព្រឹត្តបទល្មើសអនឡាញដើម្បីធ្វើការបង្ក្រាបទាន់ពេលវេលា។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ក្រោយពីមានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបន្តជំរុញឱ្យកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានត្រូវតែចុះអនុវត្តន៍ឱ្យបានតឹងរ៉ឹងលើករណីបទល្មើសនានាមិនឱ្យកើតមានក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។ លោកជំទាវអភិបាលខេត្តក៏បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តន៍ការពង្រឹងការអនុវត្តច្បាប់ និងការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ ត្រូវតាមដាន និងរុករកស្រាវជ្រាវ ការកំណត់មុខសញ្ញា និងទីតាំងដែលសង្ស័យថា មានការបង្កប់នូវល្បែងស៊ីសងអនឡាញ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។ ហើយរាល់បទល្មើសអនឡាញទាំងអស់ដែលបានរកឃើញត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយមិនត្រូវមានការអន្តរាគមន៍…
ការដាំបន្លែបែបធម្មជាតិជួយលើកកម្ពស់ជីវភាព និងសុខភាពប្រជាកសិករនៅឃុំព្រៃព្នៅ
(ខេត្តព្រៃវែង)៖ ការប្រកបរបរកសិកម្មបែបធម្មជាតិកំពុងក្លាយជាជម្រើសមួយដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាកសិករនៅតាមជនបទក្នុងការបង្កើនប្រាក់ចំណូល និងថែរក្សាសុខភាពគ្រួសារព្រមទាំងអ្នកទិញយកទៅបរិភោគបន្ត។ ជាក់ស្តែង ប្រជាកសិករម្នាក់រស់នៅភូមិទូលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងបានជោគជ័យក្នុងការដាំបន្លែសុវត្ថិភាពដោយមិនប្រើជីគីមី ឬថ្នាំពុលដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ប្រសើរឡើងជាបន្តបន្ទាប់។ លោកស្រី ម៉ូវ ប៉ាក់ បានប្រកបរបរដាំបន្លែបែបធម្មជាតិអស់រយៈពេលជាង ៣ ឆ្នាំមកហើយ។ លើផ្ទៃដីជុំវិញផ្ទះ គាត់បានដាំបន្លែជាច្រើនប្រភេទដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ត្រសក់ ត្រកួន និងបន្លែប្រចាំថ្ងៃផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងសហគមន៍។ លោកស្រី ម៉ូវ ប៉ាក់ បានមានប្រសាសន៍ថា៖ «ដំបូងខ្ញុំដាំតិចៗសម្រាប់ហូបក្នុងផ្ទះប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីមានអង្គការមកបង្រៀនពីបច្ចេកទេសដាំ និងធ្វើជីកំប៉ុស ខ្ញុំក៏ចាប់ផ្តើមពង្រីកការដាំច្រើនឡើងឥឡូវនេះខ្ញុំអាចរកចំណូលបានរៀងរាល់ថ្ងៃហើយមិនបារម្ភពីសុខភាពទៀតទេព្រោះយើងមិនប្រើថ្នាំគីមីសោះ»។…
សង្វៀនជល់មាន់ដ៏ធំមួយកន្លែងក្នុងស្រុកកៀនស្វាយកំពុងបង្កភាពអាណាធិបតេយ្យដោយគ្មានក្រែងរអែងច្បាប់
(ខេត្តកណ្តាល)៖ ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្រុកកៀនស្វាយជាពិសេសដែលរស់នៅក្បែរទីតាំងសង្វៀនជល់មាន់សំណូមពរដល់លោក ឡូវ សុខសាន ជាអភិបាលស្រុក និងលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ សូមមានវិធានការចំពោះ ទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែងកំពុងតែជល់បានដោយរលូន រីឯសមត្ថកិច្ចហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ ទីតាំងស្ថិតនៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាក់ស្តែងរូបភាព ថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ៕…
ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី និងលោកជំទាវ ដង្ហែអង្គបុណ្យផ្កាប្រាក់សាមគ្គីវេរប្រគេនព្រះសង្ឃនៅវត្តពោធិរង្សី (ហៅវត្តត្រពាំងទឹម)
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ប្រធានក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ និងឯកឧត្ដមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តពោធិរង្សី ហៅវត្តត្រពាំងទឹមស្ថិតនៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ប្រធានក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែងមានប្រសាសន៍លើកឡើងថា ពិធីបុណ្យនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងជាការរួមចំណែកដ៏មានអត្ថន័យក្នុងការរឹតបន្តឹងសាមគ្គីភាព សាសនា…
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រះសីហនុ ចុះសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រះសីហនុ (អ.ន.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារដែលទទួលបានការឧបត្ថម្ភផ្ទះសម្បែងថ្មីដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបន្តគាំទ្រសុខុមាលភាពសង្គម។ ក្នុងឱកាសនោះ មានបងប្អូនអតីតយុទ្ធជនដែលទើបទទួលបានផ្ទះថ្មីចំនួន ៣១គ្រួសារព្រមទាំងគ្រួសារដែលទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចក្នុងឆ្នាំ២០២៤ និងឆ្នាំ២០១៤ ចំនួន ៣៤គ្រួសារបានមកចូលរួមទទួលអំណោយ និងសំណេះសំណាលយ៉ាងកក់ក្តៅ។ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគឺជាកាតព្វកិច្ច និងការដឹងគុណចំពោះវីរភាព និងការលះបង់របស់បងប្អូនដែលបានបម្រើជាតិមាតុភូមិក្នុងអតីតកាល។…
ក្រសួងការងារនាំយកឱកាសការងារជិត៩ម៉ឺនកន្លែង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស.ដល់អតីតពលករ និងអ្នករកការងារ នៅក្នុងខេត្តសៀមរាប
(សៀមរាប)៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយឱកាសការងារ ៨៩៥៣៩កន្លែង និងឱកាសទទួលបានព័ត៌មានស្តីពីអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានប្រារព្ឋធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភូមិគំរូ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នករកការងារ និងនិយោជក លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស…
កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
(ភ្នំពេញ)៖ កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយនៃខែមករា ឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះទទួលដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់…
