(បាត់ដំបង)៖ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទីលានចាក់សំរាម ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៥នាក់ : ១.ឈ្មោះ ឡេង មែន ហៅ នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ជួញដូរ…
ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់បើករថយន្ត Lexus LX700h ដែលមានស្លាកលេខ ភ្នំពេញ2CK-1128 បានបុកជាមួយនឹងម៉ូតូ HONDA BEAT ដែលមានស្លាកលេខ កណ្ដាល1AV-8289 បណ្ដាលឱ្យម៉ូតូជាប់នៅក្រោមរថយន្តចំណែកម្ចាស់ម៉ូតូរងរបួសស្រាល
(ព័ត៌មានបឋម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់បើករថយន្ត Lexus LX700h ដែលមានស្លាកលេខ ភ្នំពេញ2CK-1128 បានបុកជាមួយនឹងម៉ូតូ HONDA BEAT ដែលមានស្លាកលេខ កណ្ដាល1AV-8289 បណ្ដាលឱ្យម៉ូតូជាប់នៅក្រោមរថយន្តចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ផ្លូវចូល “បុរីប៉េងហួត ដឹស្តា ដាយមិន” ស្ថិតក្នុងមូលដ្ឋាន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា “ម្ចាស់រថយន្តព្រមសង់សំណង់ទៅភាគីខាងម៉ូតូចំនួនទឹកប្រាក់ ៣៣០០ដុល្លារ”…
សាខាកាកបាទក្រហមកម្ពុជាខេត្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក»
(ខេត្តប៉ៃលិន)៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដោយមានការអញ្ជើញពីសំណាក់លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនដោយមានសហការី អនុសាខាក្រុង/ស្រុក មន្ត្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងមន្ត្រីនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋជាច្រើននាក់។ បើតាមប្រភពព័ត៌មានពីលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹងថា ការបើកយុទ្ធនាការណ៍…
ទីបំផុតពន្លឺយុត្តិធម៌ត្រូវបានរកឃើញក្រោមការដឹកនាំរបស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
ទីបំផុតពន្លឺយុត្តិធម៌ត្រូវបានរកឃើញក្រោមការដឹកនាំរបស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជូនជនល្មើសឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មកអយ្យការអមសាលាដំបូងខេត្តបាត់ដំបង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ទៅលើជនល្មើសឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដោយបំបែកសំណុំរឿងជា ២៖ -សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ចំនួន ៥នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុងក្រុមទី១២ ភូមិកកោះ…
រដ្ឋបាលខេត្តប៉ៃលិនកំពុងតែមមាញឹកក្នុងការរៀបចំតុបតែងទីធ្លាសារធារណៈក្នុងក្រុងប៉ៃលិនដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ គេសង្កេតឃើញក្រុមការងាររដ្ឋបាលខេត្តប៉ៃលិនបាននាំគ្នាចាប់ផ្តើមសស្រាក់សស្រាំ រៀបចំតុបតែងកែលម្អនៅតាមដងផ្លូវសាធារណៈក្នុងក្រុងជាពិសេសក្បែរមុខសាលាខេត្តដោយចាប់ផ្តើមតាំងពីព្រឹកដល់ល្ងាចដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះពោលគឺចាប់ផ្តើមនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ សារឿន ភេទប្រុស ជាអាជីវករលក់ដូរនៅផ្សាររាត្រីលើសួនកុមារនាពេលយប់បានរៀបរាប់ឱ្យដឹងថា អស់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ក្រុមការងារនៃរដ្ឋបាលសាលាខេត្តប៉ៃលិនបាននាំគ្នាមមាញឹកក្នុងការរៀបចំតុបតែង កែលម្អអំពូលភ្លើងដោយរៀបជាក្បាច់រូបសត្វ និងកែច្នៃជាផ្ការំដួលព្រមទាំងផ្កាភ្ញីចម្រុះពណ៌ផ្សេងៗផងដែរ។ ប្រភពដដែលបានបន្តទៀតថា ក្រុមការងារក៏បាននាំគ្នាចងអំពូលភ្លើងចម្រុះពណ៌នៅក្បែរវិមានឯករាជ្យដោយដាក់អំពូលភ្លើងតូចធំអមទៅដោយរូបផ្កាពណ៌លឿង ក្រហម និងផ្កាឈូកដែលធ្វើឱ្យកាន់តែទាក់ទាញនៅពេលប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តតាមដងផ្លូវនាពេលរាត្រី។ ម្យ៉ាងវិញទៀត ក្រុមការងាររដ្ឋបាលខេត្តក៏បានដាំផ្កាចម្រុះពណ៌នៅចំកណ្តាលពុះចែកទ្រូងផ្លូវជាហូរហែខណៈពេលដែលគេធ្វើដំណើរនាពេលថ្ងៃមើលទៅមានសភាពស្រស់ស្អាតហាក់ដូចជាទីក្រុងផ្កា ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរធ្វើឱ្យប្លែក និងសប្បាយរីករាយ។ បើតាមការរៀបរាប់ពីភ្ញៀវទេសចរម្នាក់ ឈ្មោះ ប៊ុនសាន្ត ភេទប្រុស រស់នៅខេត្តបាត់ដំបងបានឱ្យដឹងថា…
លោកជំទាវអភិបាលខេត្តប៉ៃលិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រព័ន្ធ Zoom ស្តីពីការពង្រឹងវិន័យដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារមន្ត្រីរាជការ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រព័ន្ធ Zoom ស្តីពីការពង្រឹងវិន័យដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ករណីប្រទះឃើញសកសពកាលពីរថ្ងៃទី២៦ ខែមីនា កន្លងទៅនៅក្រុងបាត់ដំបងតាមពិតជាករណីរៀបគម្រោងសម្លាប់យកទ្រព្យសោះ
(បាត់ដំបង)៖ ករណីប្រទះឃើញសពជនរងគ្រោះកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ពេលនេះសមត្ថកិច្ចចាប់ក្រុមជនសង្ស័យបានហើយ។ ដោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមមាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងក្នុងផែនរួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងនគរបាលស្រុកសង្កែដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ក្នុងករណីឃាតកម្មសម្លាប់ជនរងគ្រោះឈ្មោះប្រោញ…
កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam ខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស២០នាក់
(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងដីឡូត៍មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេស២០នាក់ រួមមានជនជាតិចិន១៩នាក់ និងស្រ្តីគីជីស៊ីស្ថានម្នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមថា ទីតាំងដីឡូត៍ខាងលើមានលួចបង្កប់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមទាំង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អញ្ជើញ ជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយពីស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា
(ខេត្តក្រចេះ)៖ ក្នុងឱកាសដ៏មហោឡារិកនៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តក្រចេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងនូវប្រសាសន៍ប្រកបដោយអត្ថន័យជ្រាលជ្រៅដោយបានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ» សម្រាប់ទឹកដីខេត្តក្រចេះ។ ភាពជោគជ័យដ៏ធំធេងនេះមិនអាចកាត់ផ្តាច់បានឡើយពីការយកចិត្តទុកដាក់ និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ខ្លឹមសារសំខាន់ៗដែលធ្វើឱ្យពិធីបុណ្យទន្លេឆ្នាំនេះមានលក្ខណៈពិសេស និងធំធេងជាប្រវត្តិសាស្ត្ររួមមានចំណុចគន្លឹះចំនួន ៤ដូចខាងក្រោម៖ ១. ការបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌ខ្មែរ បុណ្យទន្លេបានក្លាយជាវេទិកាដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីភាពអស្ចារ្យនៃសម្បត្តិធម្មជាតិទន្លេមេគង្គ និងសត្វផ្សោតដែលជាទ្រព្យសម្បត្តិដ៏កម្រ។ ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់ឱ្យមកស្គាល់ពីអត្តសញ្ញាណ…
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនជាអធិបតីក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៥-២០២៦
(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះវិ ស័យកីឡាគ្រប់ប្រភេទដែលធ្វើវិស័យកីឡានៅទូទាំងប្រទេសមានការរីកចម្រើនយ៉ាងខ្លាំងព្រមទាំងបានទទួលជ័យលាភីជាបន្តបន្ទាប់លើឆាកអន្តរជាតិហើយសមិទ្ធផលទាំងអស់នេះគឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃ កំណើតទី២ របស់ប្រជាជនកម្ពុជា…
