ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជន អតីតយុទ្ធជន ខេត្តព្រៃវែងចំនួន ៤៩០នាក់ 

(ខេត្តព្រៃវែង)៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជនអតីតយុទ្ធជន ខេត្តព្រៃវែងចំនួន ៤៩០នាក់។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម និងលោកជំទាវក៏បានឧបត្ថម្ភថវិកា ដល់និវត្តជន និងអតីតយុទ្ធជន ទាំង ៤៩០នាក់ ដោយម្នាក់ៗទទួលបានចំនួន ១០០ ០០០ (ដប់ម៉ឺន) រៀល។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *