ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីការប្រែប្រួលអាកាសធាតុសកល ជាការគំរាមកំហែងដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ CICA នាទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន

-English Below- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីការប្រែប្រួលអាកាសធាតុសកល ជាការគំរាមកំហែងដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ CICA នាទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន​ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ -English Below- His Excellency Dr. Eang Sophallet, Minister of Environment, participated in the High-Level Meeting…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយលោក Rolph Payet លេខាធិការប្រតិបត្តិនៃអនុសញ្ញា Basel Rotterdam និង Stockholm​

-English Below- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយលោក Rolph Payet លេខាធិការប្រតិបត្តិនៃអនុសញ្ញា Basel Rotterdam និង Stockholm​ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។   -English Below- His Excellency Dr. Eang Sophallet, Minister of Environment, met with Mr.…

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិនចុះជួប​សំណេះ​សំ​ណាល​សួរសុខទុក្ខ និងផ្តល់អំ​ណោយស​ង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋរ​ងគ្រោះ​ដោយ​សារខ្យល់​កន្ត្រាក់ ស្រុក​សាលាក្រៅ

  (ខេត្តប៉ៃលិន)៖ ក្រោយទទួលបានដំណឹងថា ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានរងគ្រោះដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធាន​គណៈកម្មា​ធិការសា​ខាកាកបាទ​ក្រហមខេត្តព្រមទាំងក្រុម​ការងារកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០​២៦ បាន​អញ្ជើញចុះ​សំណេះសំ​ណាលសួរសុខ​ទុក្ខ និងផ្តល់​អំណោ​យសង្គ្រោះបន្ទាន់ដល់ប្រជាពល​រដ្ឋរងគ្រោះដោយ​សារខ្យល់​កន្ត្រាក់ចំនួន​ ៨៧គ្រួសារ នៅ​ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ ខេត្ត​ប៉ៃលិ​ន។ លោក​ជំទាវបណ្ឌិត​ បាន ស្រីមុំ បានមានប្រសា​សន៍នាំមកនូ​វការផ្ដាំផ្ញើសួរ​សុខទុក្ខពីសំ​ណាក់សម្ដេច​កិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជាដែលសម្តេចតែងតែយកចិត្ត​ទុក​ដាក់គិតគូរចំពោះសុខទុក្ខប្រជាពល​រដ្ឋគ្រប់រូប មិ​នប្រកាន់វណ្ណៈ​ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា​ការន​យោ​បាយណាមួយឡើយ…

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជួបប្រជុំជាមួយលោកស្រី Rana Ghoneim នាយិកាផ្នែកថាមពល និងសកម្មភាពអាកាសធាតុនៃនាយកដ្ឋានសហប្រតិបត្តិការបច្ចេកទេស និងអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយចីរភាពនៃអង្គការ UNIDO

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជួបប្រជុំជាមួយលោកស្រី Rana Ghoneim នាយិកាផ្នែកថាមពល និងសកម្មភាពអាកាសធាតុនៃនាយកដ្ឋានសហប្រតិបត្តិការបច្ចេកទេស និងអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយចីរភាពនៃអង្គការ UNIDO​ នារសៀល​ថ្ងៃទី២២​ ខែ​មេសា​ ឆ្នាំ២០២៦។ His Excellency Dr. Eang Sophallet the Minister of Environment with Ms. Rana Ghoneim, Director of the Energy…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអេកូឡូស៊ីថ្នាក់តំបន់នៃសម័យប្រជុំពេញអង្គ ស្ថិតនៅ​ទីក្រុង Asnata នៃប្រទេសកាហ្សាក់ស្ថាន

-English Below- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអេកូឡូស៊ីថ្នាក់តំបន់នៃសម័យប្រជុំពេញអង្គ ស្ថិតនៅ​ទីក្រុង Asnata នៃប្រទេសកាហ្សាក់ស្ថាន​ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦។ His Excellency Dr. Eang Sophallet, Minister of Environment, was invited to attend the opening of the Regional…

ថ្ងៃចុងបញ្ចប់នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចររាប់ម៉ឺននាក់បាននាំគ្នាសម្រុកចូលទៅលេងកម្សាន្តក្នុងខេត្តប៉ៃលិនខណៈដែលខេត្តមួយនេះមានកន្លែងទេសចរណ៍ជាច្រើនកន្លែងរួមជាមួយនឹងរមណីយដ្ឋានទឹកធ្នាក់ភ្នំខៀវ

(ខេត្តប៉ៃលិន)៖ រហូតមកដល់ «ថ្ងៃវារៈឡើងស័ក» ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ តាំងពីព្រឹកព្រលឹមរហូតដល់ពេលរសៀល គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេសមានអ្នកធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងបងប្អូនមកពីរាជធានីភ្នំពេញចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនស្របពេលដែលលោកជំទាវ អភិបាលខេត្តប៉ៃលិនដឹកនាំការលេងល្បែងកម្សាន្តនេះផ្ទាល់តែម្តង។ ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៦នេះ ពិតជាមានភ្ញៀវចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនច្រើនគួរឱ្យកត់សម្គាល់ពោលគឺចាប់តាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃចុងក្រោយនេះគ្មានថ្ងៃណាមួយថមថយនោះឡើយគឺកាន់តែច្រើនឡើងៗ ខណៈដែលបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគាររកកន្លែងទំនេរគ្មាននោះឡើយហើយថែមទាំងអ្នកខ្លះរកកន្លែងស្នាក់នៅមិនបានក៏នាំគ្នាទៅស្នាក់នៅផ្ទះបងប្អូនផងដែរ។ ប្រភពបន្តទៀតថា ភ្ញៀវទេសចរទាំងអស់ដែលចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនគឺភាគច្រើនទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅហៅទឹកធ្លាក់ភ្នំខៀវដែលមានចំងាយពីទីរួមខេត្តប្រមាណ៦ទៅ៧គីឡូម៉ែត្រដែលមានទឹកធ្លាក់ជាច្រើនជាន់ ពេលភ្ញៀវទេសចរចូលទៅលេងកម្សាន្ត និងចុះហែលងូតទឹកលេងធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត បំបាត់នូវទុក្ខកង្វល់…

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានចូលរួមលេងល្បែងកម្សាន្តប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនដើម្បីញ៉ាំងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យកាន់តែបង្កភាពសប្បាយរីករាយ និងទុកជាអនុស្សាវរីយ៍

(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញដឹកនាំលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលកំពុងនាំគ្នាធ្វើដំណើរចូលមកលេងក្នុងខេត្តប៉ៃលិនដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ហើយនិងបង្កភាពសប្បាយរីករាយ ថែមទាំងផ្តល់ទុកនូវរូបភាពជាអនុស្សាវរីយ៍ផងដែរ។ ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តប៉ៃលិនបានរៀបរាប់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះទាំងថ្នាក់ដឹកនាំខេត្ត ទាំងប្រជាពលរដ្ឋមកពីតាមភូមិនានាក្នុងខេត្តបាននាំគ្នាលេងល្បែងប្រជាប្រិយដូចជា ការលេងចោលឈូង ទាញព្រ័ត្រ បោះអង្គុញ លោតបាវ លាក់កន្សែង ស្វាដណ្តើមស្លឹក និងការរាំលេងកម្សាន្តបទប្រពៃណីខ្មែរ ។…

លោកជំទាវអភិបាលខេត្តប៉ៃលិនអំពាវនាវដល់សាធារណជននៅទូទាំងខេត្តចូលរួមសកម្មភាពលេងល្បែងកម្សាន្តផ្សេងៗនាឱកាសបុណ្យចូលឆ្នំថ្មីប្រពៃណីជាតិខ្មែរ

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានប្រកាស និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងាររដ្ឋបាលខេត្តក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យបានរលូន និងបង្កភាពសប្បាយរីករាយ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍ថា ខ្ញុំមានកិត្តិយសសូមជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន និងសាធារណជនមេត្តាជ្រាបនូវកម្មវិធីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរដូចខាងក្រោម៖ ១. ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៧៩អង្គ មុខបរិវេណសាលាខេត្ត នៅវេលាម៉ោង ៧.៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (រំលឹកដល់វិញ្ញាណនក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ)…

គណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនដឹកនាំសមាជិកចូលរួមធ្វើអនាម័យតាមដងផ្លូវសាធារណៈដើម្បីចូលរួមជាមួយនឹងអាជ្ញាធរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ខេត្តប៉ៃលិន)៖ ដើម្បីចូលរួមចំណែកជាមួយនឹងអាជ្ញាធរខេត្ត នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ប្រធានគណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនបានដឹកនាំបរិស័ទក្មេងចាស់ប្រុសស្រីដែលមកពីបណ្តាព្រះវិហារផ្សេងៗ នៅទូទាំងខេត្ត ប្រមាណជាង៣០នាក់ នាំគ្នាធ្វើអនាម័យដើររើសសំរាមនៅតាមដងផ្លូវសាធារណៈមួយកន្លែងស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីសម្អាតបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកលេងកម្សាន្តនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខកាន់តែច្រើនកុះករ។ បើតាមប្រភពព័ត៌មានពីលោកគ្រូគង្វាល ប៊ុត សុធា ប្រធានគណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនបានរៀបរាប់ឱ្យដឹងថា ដោយសារតែឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្រាប់ឆ្នាំ២០២៦នេះ កាន់តែខិតជិតឈានចូលមកដល់ និងដើម្បីចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាននៅតាមដងផ្លូវសាធារណៈឱ្យកាន់តែស្រស់ស្អាត និងមានសោភណ្ឌភាពទាក់ទាញទើបលោកបានធ្វើការពិភាក្សាជាមួយនឹងគណៈកម្មការគ្រីស្ទានកំណត់យករសៀលថ្ងៃនេះនាំគ្នាដើររើសសំរាមនៅតាមដងផ្លូវសាធារណៈពោលគឺចង់ចូលរួមចំណែកជាមួយនឹងអាជ្ញាធរខេត្តក្នុងការបង្ហាញជាគំរូល្អដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ កុំឱ្យនាំគ្នាបន្តបោះចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពផ្លូវដង្ហើម។ លោកបន្តទៀតថា នៅកន្លែងណាដែលគ្មានសំរាមគឺនៅទីនោះនឹងឃើញមានតែទិដ្ឋភាពស្រស់ស្អាតគួរឱ្យទាក់ទាញហើយថែមទាំងជួយកាត់បន្ថយបញ្ហាជំងឺឆ្លងដង្ហើមផ្សេងៗថែមទៀតផង។ លោកបញ្ជាក់ទៀតថា ជារឿយៗ គណៈកម្មការគ្រីស្ទានខេត្តប៉ៃលិនតែងតែនាំគ្នាចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គមដូចជាការសម្អាតអនាម័យបរិស្ថានហើយក៏មានការផ្តល់នូវស្បៀងគ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតមួយចំនួន។ សកម្មភាពនេះ…

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជំរុញការផ្សព្វផ្សាយជូនដល់សាធារណៈជនឱ្យចូលរួមសហការអនុវត្តន៍ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយរៀបចំផែនការអនុវត្តបន្ត និងជំរុញការផ្សព្វផ្សាយអំពីច្បាប់នៃបទល្មើសឆបោកនេះជូនដល់ប្រជាពលរដ្ឋក៏ដូចជាសាធារណៈជនឱ្យចូលរួមសហការអនុវត្តន៍ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៧០ គ.ស ២០២៦ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិដែលនឹងចូលមកលេងកំសាន្តក្នុងខេត្តប៉ៃលិន នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តផងដែរ៕