អភិបាលខណ្ឌឬស្សីកែវបញ្ជាក់ថា ពិតជាមានផលិតផលថៃក្នុងឃ្លាំងមួយកន្លែងនៅផ្លូវ៥៩៨

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ពិតជាមានផលិតផលថៃនៅក្នុងឃ្លាំងស្ដុកមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការចុះឆែកឃ្លាំងទំនិញាខាងលើ លោក ជិន ប៊ុនធឿនបញ្ជាក់ថា «អ្វីដែលក្រុមការងារចុះទៅពិនិត្យពិតជារកឃើញផលិតផលមួយចំនួនផលិតពីប្រទេសថៃហើយបានបិទ seal ប្លុកហើយ ដើម្បីទុកឱ្យមន្រ្តីជំនាញរាប់ជាក់ស្ដែង»៕

 

Leave a Reply

Your email address will not be published. Required fields are marked *