លោកជំទាវអភិបាលខេត្តប៉ៃលិនណែនាំដល់​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើសឆបោកតាម​អនឡាញជាប្រចាំ​មិនឱ្យកើ​ត​មានក្នុ​ងមូល​ដ្ឋាន​ឡើយ

(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះសមត្ថកិច្ចចម្រុះចុះឆែកឆេ​រទីតាំងមួយ​ចំនួន​កាល​ពីថ្ងៃ​ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតា​មបណ្តាស​ណ្ឋា​គារ ផ្ទះសំ​ណាក់ និងកាស៊ីណូ ដែលស្ថិតនៅ​ភូមិផ្សារ​ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ដោយរុករកអ្នកដែលប្រព្រឹត្តបទល្មើសអនឡាញដើម្បីធ្វើការបង្ក្រាបទាន់ពេលវេលា។

សមត្ថកិច្ចនគរបាលបា​នបញ្ជាក់ថា ក្រោយ​ពីមាន​ការណែ​នាំពី​លោកជំទាវ ​បាន ស្រីមុំ ​អភិបាលខេត្តប៉ៃលិនប​ន្ត​ជំរុញឱ្យ​កម្លាំងសម​ត្ថកិច្ច ​និង​មន្ត្រីជំនា​ញ អាជ្ញា​ធរមូលដ្ឋានត្រូវតែចុះអនុវត្តន៍ឱ្យបានតឹងរ៉ឹងលើក​រណីបទល្មើស​នា​នា​មិនឱ្យកើ​តមានក្នុងមូលដ្ឋានរបស់ខ្លួនជា​ដាច់ខាត។

លោកជំ​ទា​វអភិបាលខេត្តក៏បាន​ជំរុញឱ្យកម្លាំងស​មត្ថកិច្ច និ​ងអាជ្ញាធរមូលដ្ឋានត្រូវអ​នុវត្តន៍ការពង្រឹង​ការអ​នុវត្ត​ច្បាប់ និងការប​ង្ក្រាបឱ្យបាន​ម៉ឺងម៉ាត់ ​ត្រូវតាមដា​ន និងរុករកស្រាវជ្រាវ ​ការកំណត់មុខសញ្ញា និងទី​តាំងដែលសង្ស័យថា មានការបង្កប់នូវល្បែង​ស៊ីសងអនឡាញ ឬការឆ​បោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។ ហើយ​រាល់​បទល្មើ​សអនឡាញទាំងអស់ដែល​បានរកឃើញត្រូវចាត់វិធា​នការតាមផ្លូវ​ច្បាប់​ជាធរមា​នដោយ​មិនត្រូវមា​នការអន្តរាគម​ន៍ ឬយោគយ​ល់ឡើយដើម្បីរក្សាសន្តិសុខក្នុងខេត្តឱ្យមានសុវត្ថិភាព។

លោកជំទាវអភិបា​លខេត្តបានបញ្ជាក់ថា កា​រចូលរួមពីអាជ្ញាធរមូលដ្ឋានជាពិសេសអាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់គឺជា​ភ្នែក​ច្រមុះ​ដែលជាអវយវៈដ៏សំខាន់គឺត្រូវចុះពិនិត្យតាមដានទីតាំងជួលផ្ទះ សណ្ឋាគារ ឬកន្លែងអាជីវកម្មផ្សេងៗ ដែលអា​ចផ្តល់ជម្រ​កដល់ក្រុមឧក្រិដ្ឋជន​អនឡាញគ្រប់រូបភាព ។

លោកជំទា​វ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិ​នក៏បាន​ណែនាំ ឱ្យមា​នការផ្សព្វផ្សាយដល់ប្រជា​ពល​រដ្ឋក្នុងមូ​លដ្ឋាន កុំឱ្យចាញ់​បោកការអូ​សទាញ បោកបញ្ឆោតតាមរ​យៈការងារដែលមានប្រាក់ខែខ្ពស់ខុសធម្មតា ឬការវិនិយោគតាមអនឡាញដែលគ្មានប្រភពច្បាស់លាស់។ ជាមួយគ្នានេះដែរត្រូវលើកទឹកចិត្តឱ្យប្រជា​ព​លរដ្ឋរាយការណ៍ជា​បន្ទាន់ដល់ស​មត្ថកិច្ចដែលនៅក្បែរប្រសិន​បើឃើញសកម្មភាពសង្ស័យណាមួយនៅក្នុងសហ​គមន៍មូលដ្ឋាន៕

 

Leave a Reply

Your email address will not be published. Required fields are marked *