ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល 

នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារួមទាំងថ្នាក់ដឹកនាំសមាជិក-សមាជិកានៃសមាគមបានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលមរណភាពក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ០២:៥០ នាទីព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ពិធីបុណ្យសព ឯកឧត្តម សំ សារិត និងបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ២៦៣ ផ្លូវលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារិត នេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានសម្ដែងនូវការរំលែកមរណទុក្ខចំពោះលោកជំទាវ ម៉ម គីមណៃ និងក្រុមគ្រួសារសពដែលបានបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និងធនធានមនុស្សរបស់សង្គមជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលំឱនកាយ ឧទ្ទិសបូងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារិត បានសោយសុខក្នុងសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លៀតឡើយ៕

 

Leave a Reply

Your email address will not be published. Required fields are marked *