(ខេត្តប៉ៃលិន)៖ ឈានមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃរដ្ឋបាលខេត្តដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃរដ្ឋបាលខេត្តប៉ៃលិនមានការសប្បាយរីករាយក្រៃលេងដោយលោកជំទាវអភិបាលខេត្តប៉ៃលិនតែងតែយកចិត្តទុកដាក់ដល់បងប្អូនមន្ត្រីរាជការជាស្ត្រីជានិច្ចមិនថា ថ្ងៃបុណ្យឬថ្ងៃធម្មតាឡើយគឺរាល់សុខទុក្ខរបស់ស្ត្រីគឺជាសុខទុក្ខរបស់លោកជំទាវហើយមន្ត្រីរាជការជាស្រ្តីទាំងអស់ក៏សូមជូនពរដល់លោកជំទាវ និងក្រុមគ្រួសារមានសុខភាពម៉ាំមួនជោគជ័យគ្រប់ភារកិច្ច៕










