ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះដេកស្លាប់

(បាត់ដំបង)៖ ករណីប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅក្នុងប្រឡាយទឹកនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រហូតមកដល់វេលាម៉ោង 21:00នាទី ថ្ងៃដដែលនេះ សមត្ថកិច្ចនៅមិនទាន់ដឹងអតសញ្ញាណនៅឡើយទេ ប្រសិនបើបងប្អូនណាមានបាត់បង់សមាជិកគ្រួសារដែលមានភិនភាគដូចរូបភាពសូមទាក់ទងមកកាន់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឬទាក់ទងមកខ្ញុំបាទតាមរយៈលោក សុខ ផានិត Telegram 011509566 ។

សូមបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះស្ថិតនៅទីតាំងកើតហេតុខាងលើដោយសមត្ថកិច្ចកំពុងធ្វើការយាមកាម ដោយហេតុថាមិនទាន់អាចសន្និដ្ឋានជាករណីអ្វីឱ្យប្រាកដបាននៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *