ឯកឧត្ដម​ ឆេង​ គឹមស៊ុន​ អញ្ជើញ​ជាអធិបតី​បេីកកិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ត្រីមាស​ទី​១​ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​២​ ឆ្នាំ​២០២៦​ របស់ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ

នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៦​ ក្នុង​ស្នាក់​គណបក្សប្រជាជន​ស្រុក​អូររាំងឪ​បាន​បេីក​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​១​ និង​លេីកទិសដៅការងារ​សម្រាប់​ត្រីមាស​ទី​២​ របស់​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​អូររាំងឪ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ឆេង​ គឹមស៊ុន​ អនុប្រធាន​ទី១​ ក្រុម​កាងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​អូររាំងឪ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​ លោកជំទាវ​ លោ​ក-លោកស្រី​ អនុប្រធាន​ សមាជិក​ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ គណ:អចិន្ទ្រៃយ៍គណបក្ស​ និងសមាជិក​ សមាជិកា​ ប្រមាណ​ជាង​ ៥០០នាក់។

កិច្ចប្រជុំ​ត្រូវ​បិទ​បញ្ចប់​ដោយ​រលូន​ និង​ពោរពេញ​ដោយ​ស្នាមញញឹម​ ស្មារតី​សាមគ្គី​ឯកភាព​។

 

Leave a Reply

Your email address will not be published. Required fields are marked *