លោកជំទាវប្រធានស​មា​គ​ម​អតីតយុទ្ធជន ​និងនិវត្តជន​កម្ពុជាខេ​ត្តប៉ៃលិនប្រគល់ផ្ទះ ១ខ្នងជូ​នដល់អតី​តយុទ្ធជន ដែលជាអំ​ណោយ​ដ៏ថ្លៃថ្លារបស់​សម្តេចតេជោ​ ហ៊ុន សែន

(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លនៃគណៈ​អភិ​បាលខេត្ត និងជា​ប្រ​ធានស​មា​គមអតី​តយុទ្ធជ​ន និង​និវត្តជ​នកម្ពុជា​ខេត្តប៉ៃ​លិនអម​ដំណើរដោ​យក្រុមការ​ងារ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០​២៦ បា​នអញ្ជើញប្រគ​ល់ផ្ទះ១ខ្នងដែ​លជាអំ​ណោយដ៏ថ្លៃថ្លារ​បស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​ និងជា​ប្រធា​នសមា​គមអតីតយុទ្ធជ​ន និងនិវត្តជ​នកម្ពុជា និងក​សាង​ដោ​យ​សម្ដេចម​ហា​បវរបតី ហ៊ុ​ន ម៉ាណែ​ត នាយក​រដ្ឋមន្ត្រី និ​ងជាអនុប្រធានទី១ សមាគមអ​តីតយុ​ទ្ធជន និ​ងនិវត្តជ​នកម្ពុជា​ជូនដ​ល់អ​តីតយុ​ទ្ធជ​ន​ម្នាក់ឈ្មោះ ប៉ាង​ សន ភេទ​ប្រុស អត្តលេខ RA07001062 រស់នៅ​ភូមិអូរច្រាលើ សង្កា​ត់ទួលល្វា ក្រុងប៉ៃ​លិន ខេត្តប៉ៃលិន ដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភា​ពរស់នៅប្រចាំថ្ងៃ។

លោកតាពិតជារំភើបក្នុងចិត្តជាខ្លាំង ក្រោយទទួលបាននូវអំណោយដ៏ថ្លៃថ្លានេះហើយលោកតាក៏បានជូនពរឱ្យសម្តេច មានសុខភាពល្អ កម្លាំងមាំមួន និងប្រាជ្ញាឈ្លាសវៃក្នុងការបន្តដឹកនាំប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនជឿនលឿនទៅមុខ។ លោកតាក៏បានជូនពរដល់លោកជំទាវ និងក្រុមគ្រួសារឱ្យមានសុខភាពល្អកម្លាំងមាំមួនក្នុងដឹកនាំខេត្តប៉ៃលិនាឱ្យរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *