រថយន្តកែច្នៃបើករ៉េចង្កូតក្រឡាប់បណ្តាលឱ្យអ្នករួមដំណើរម្នាក់បានស្លាប់ និង ២១នាក់ទៀតរងរបួសធ្ងន់ស្រាល

(បាត់ដំបង)៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរដោយរថយន្តកែច្នៃដឹកកម្មករបេះផ្លែស្វាយបានរ៉េចង្កូតក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិបាត់ដំបង ប៉ៃលិន ត្រង់ចំណុចភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ លោកអធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាន នគរបាលស្រុករតនមណ្ឌលបានឱ្យដឹងថា ករណីនៃគឺរថយន្តកែច្នៃខាងលើខណៈកំពុងបើកបរលើផ្លូវជាតិគោលដៅមកពីខាងខេត្តប៉ៃលិនឆ្ពោះទៅទឹកដីខេត្តបាត់ដំបងដល់ចំណុចកើតហេតុខាងលើរថយន្តកែច្នៃរ៉េចង្កូតឆ្វេងស្តាំៗ រួចក្រឡាប់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសតែម្តង។ បន្ទាប់ពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ស្រុករតនមណ្ឌលបានចុះទៅដល់ភ្លាមៗផងដែរ រួចសមត្ថកិច្ចបានជួយហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យបង្អែកស្រុកដើម្បីសង្គ្រោះ ចំណែកសពជនរងគ្រោះស្លាប់នៅកន្លែងសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕  

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរវាងម៉ូតូបុករថយន្តដោយល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ លើការដ្ឋានផ្លូវជាតិលេខ៥ចំណុចមុខសាលាបឋមសិក្សាសាលាក្រហម ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុករថយន្តដោយល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន។ មុនដំបូងមានម៉ូតូ០១គ្រឿង ម៉ាកហុងដា Honda សេ១២៥ ពាក់ស្លាកលេខ1AQ-2998សៀមរាបបើកបរដោយយុវជនម្នាក់ មានទីលំនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរ០២នាក់ភេទប្រុស បើកបរក្នុងទិសដៅពីលិចទៅកើតលុះដល់កន្លែងកើតហេតុខាងលើបានគេចពីរថយន្តដែលក្តាប់ភិនភាគមិនបានក្នុងទិសដៅផ្ទុយគ្នាដែលកំពុងត្រៀមប្ដូរគន្លងបត់ឆ្វេងដោយមានល្បឿនលឿនដែរ ម៉ូតូក៏ជ្រុលចង្កូតទៅបុករថយន្ត០១គ្រឿងម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-8555 បើកបរដោយឈ្មោះសូ សារួម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភ្នំធំត្បូង…

ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់បើករថយន្ត Lexus LX700h ដែលមានស្លាកលេខ ភ្នំពេញ2CK-1128 បានបុកជាមួយនឹងម៉ូតូ HONDA BEAT ដែលមានស្លាកលេខ កណ្ដាល1AV-8289 បណ្ដាលឱ្យម៉ូតូជាប់នៅក្រោមរថយន្តចំណែកម្ចាស់ម៉ូតូរងរបួសស្រាល

(ព័ត៌មានបឋម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់បើករថយន្ត Lexus LX700h ដែលមានស្លាកលេខ ភ្នំពេញ2CK-1128 បានបុកជាមួយនឹងម៉ូតូ HONDA BEAT ដែលមានស្លាកលេខ កណ្ដាល1AV-8289 បណ្ដាលឱ្យម៉ូតូជាប់នៅក្រោមរថយន្តចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ផ្លូវចូល “បុរីប៉េងហួត ដឹស្តា ដាយមិន” ស្ថិតក្នុងមូលដ្ឋាន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា “ម្ចាស់រថយន្តព្រមសង់សំណង់ទៅភាគីខាងម៉ូតូចំនួនទឹកប្រាក់ ៣៣០០ដុល្លារ”…