(ព័ត៌មានបឋម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់បើករថយន្ត Lexus LX700h ដែលមានស្លាកលេខ ភ្នំពេញ2CK-1128 បានបុកជាមួយនឹងម៉ូតូ HONDA BEAT ដែលមានស្លាកលេខ កណ្ដាល1AV-8289 បណ្ដាលឱ្យម៉ូតូជាប់នៅក្រោមរថយន្តចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ផ្លូវចូល “បុរីប៉េងហួត ដឹស្តា ដាយមិន” ស្ថិតក្នុងមូលដ្ឋាន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា “ម្ចាស់រថយន្តព្រមសង់សំណង់ទៅភាគីខាងម៉ូតូចំនួនទឹកប្រាក់ ៣៣០០ដុល្លារ” ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។






