(បាត់ដំបង)៖ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទីលានចាក់សំរាម ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៥នាក់ :
១.ឈ្មោះ ឡេង មែន ហៅ នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ជួញដូរ ទទួលផលចោរកម្ម និងកាន់កាប់អាវុធខុសច្បាប់)
២.ឈ្មោះ ធឿន ច្រឹប ហៅ តុម ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរហាសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ (ជួញដូរ)
៣.ឈ្មោះ គង់ សិលា ហៅ សាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ប្រើប្រាស់)
៤.ឈ្មោះ រ៉េន ឆ្លាត ហៅ ទុយ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ជួញដូរ និងកាន់កាប់អាវុធខុសច្បាប់)
៥.ឈ្មោះ រិទ្ធី រតនៈ ហៅ អាណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ជួញដូរ)
+វត្ថុតាងដកហូត
១.ម្សៅក្រាមពណ៌ ស ថ្លា ម៉ាទឹកកក (ice) ចំនួន ០៤កញ្ចប់ ទម្ងន់ ៤៨.៣២ក្រាម(ថ្លឹងទាំងសំបក)។
២.គ្រាប់ជំពាមកៅស៊ូមួយចំនួន។
៣.ស្នាប់ដៃចំនួន ០១។
៤.កង់ចំនួន ០២ ។
៥.ទូរស័ព្ទចំនួន ០២គ្រឿង ។
៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ ។
៧.ជំពាមកៅស៊ូ ចំនួន ០១ ។
៨.ម៉ូតូ ចំនួន ០១ គ្រឿង ។
៩.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០២ ។
១០.ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
១១.កាំបិតចំនួន ០៤ដើម ។
១២.ដាវចំនួន ០១ដើម ។
១៣.អាគុយចំនួន ០២ ។
១៤.ធុងបាសចំនួន ០១ ។
១៥.បំពង់សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
១៦.ពូថៅចំនួន ០១ដើម។
១៧.ដងសន្ទូចចំនួន ០៤។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕






