(ខេត្តកណ្តាល)៖ ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្រុកកៀនស្វាយជាពិសេសដែលរស់នៅក្បែរទីតាំងសង្វៀនជល់មាន់សំណូមពរដល់លោក ឡូវ សុខសាន ជាអភិបាលស្រុក និងលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ សូមមានវិធានការចំពោះ ទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែងកំពុងតែជល់បានដោយរលូន រីឯសមត្ថកិច្ចហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ ទីតាំងស្ថិតនៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាក់ស្តែងរូបភាព ថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ៕


រូបភាពដោយពលរដ្ឋឃុំគគីរធំ
