(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងមួយខ្សែដ៏វែង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សមិទ្ធផលថ្មីនេះគឺជាផ្លែផ្កាចេញពីការគ្រប់គ្រងធនធានរ៉ែប្រកបដោយចីរភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ។ នៅក្នុងឱកាសនោះ ឯកឧត្ដម កែវ រតនៈ បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះពាមរាំង ឃុំកោះចេក ចំពោះសមិទ្ធផលផ្លូវចាក់បេតុងប្រវែងជាង ៥គីឡូម៉ែត្រដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះហើយឯកឧត្ដមរដ្ឋមន្ត្រី និងជួយស្ថាបនាផ្លូវបេតុងដែលនៅសល់ក្នុងគម្រោងប្រវែងជាង១៨០០ម៉ែត្របន្ថែមទៀតទុកជាចំណងដៃជូនពលរដ្ឋនៅក្នុងភូមិកោះពាមរាំងដើម្បីធ្វើដំណើរកាន់តែងាយស្រួល។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ចំពោះវិស័យអគ្គិសនីនៅមុនឆ្នាំ១៩៩៨ប្រទេសកម្ពុជាយើងគឺមានភ្លើងប្រើប្រាស់មិនដល់១០ភាគរយទេតែឥឡូវនេះដោយសារកត្តាសុខសន្តិភាពដែលបានចាក់ឫសក្រោយឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបានធ្វើឱ្យអគ្គិសនីកម្ពុជាបានបង្រីកបណ្ដាញតភ្ជាប់បានគ្រប់តំបន់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ខេត្តព្រៃវែង…
Author: pnctv
ការយកចំណីផ្លូវធ្វើជាខឿនឃាំងហាក់មានចេតនាបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួន តើទង្វើនេះត្រឹមត្រូវដែរឬទេ?
ប្រជាពលរដ្ឋស្នើសុំលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ជួយចាត់មន្ត្រីជំនាញពិនិត្យមើលទីតាំងផ្ទះមួយកន្លែងស្ថិតនៅតាមបណ្តោយវិថីព្រះត្រសក់ផ្អែម កែងផ្លូវលេខ ៣៨០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដែលកំពុងយកចំណីផ្លូវធ្វើជាខឿនឃាំងហាក់មានចេតនាបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួន តើទង្វើនេះត្រឹមត្រូវដែរឬទេ? អង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីជំនាញ និងអ្នកដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។
កម្មវិធីអប់រំសីលធម៌បែបព្រះពុទ្ធសាសនាជំរុញឱ្យយុវជនយល់ដឹងពីតម្លៃពិតនៃថ្ងៃ ១៤ កុម្ភៈ និងជាថ្ងៃដែលយើងត្រូវពង្រឹងសីលធម៌ខ្លួនឯងឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម
(ព្រះសីហនុ)៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុបានរៀបចំកម្មវិធី «អប់រំក្រមសីលធម៌បែបព្រះពុទ្ធសាសនាសម្រាប់ការយល់ដឹងថ្ងៃ១៤កុម្ភៈ ”គោលបំណងដើម្បីអប់រំក្រមសីលធម៌សង្គម បែបព្រះពុទ្ធសាសនា និងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ខ្មែរ យល់ដឹងអំពីសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារក្នុងសង្គមខ្មែរ ផ្សព្វផ្សាយអំពីសុវត្ថិភាពកុមារចៀសផុតអំពីការសេពគ្រឿងញៀន និងការជួញដូរគ្រប់ទម្រង់។ ការអប់រំបំនិនជីវិតដល់គ្រួសារនៅក្នុងសហគមន៍ដើម្បីយល់ដឹងនូវវិធីសាស្រ្តការរស់នៅប្រកបដោយសុវត្ថិភាព គ្មាន អំពើហិង្សានៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេទិកា៧មករា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបភាពគោរព លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ។ ពីធីនេះប្រារព្ធឡើងដើម្បីចូលរួមចំណែកក្នុងការតម្រង់ទិសយុវជន…
លោកជំទាវបណ្ឌិត បាន ស្រីមុំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តប៉ៃលិន
(ខេត្តប៉ៃលិន)៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធិការ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន។ បន្ទាប់ពីទទួលបានការប្រកាសតែងតាំងថ្មី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍សម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញាចិត្តគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង…
មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦
(ខេត្តប៉ៃលិន)៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ដោយការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គភាពស្ថាប័នពាក់ព័ន្ធផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត…
អភិបាលស្រុកពារាំងអញ្ជើញបើកការប្រកួតកីឡាសិស្សថ្នាក់ស្រុក ឆ្នាំ២០២៦ លើកកម្ពស់សុខភាព និងភាពសាមគ្គីភាព
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំងបានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សា និងបឋមសិក្សាថ្នាក់ស្រុក ដែលប្រារព្ធឡើងនៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង។ សមាភាពចូលរួមក្នុងពិធីរួមមានលោក សុិន សុងហេង អភិបាលរងស្រុកពារាំង កងកម្លាំងទាំងបី លោក-លោកស្រី ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ លោកប្រធានការិយាល័យស្រុកប្រតិបត្តិពារាំង លោកមេឃុំទាំង៩ និងគណៈកម្មការកីឡាករ-កីឡាការិនីសរុបចំនួន ៤១៦នាក់ ក្នុងនោះស្រី ៧៦នាក់។ ក្នុងសុន្ទរកថា លោកអភិបាលស្រុកបានបញ្ជាក់ថា៖”កម្មវិធីប្រកួតកីឡាសិស្សនេះគឺជាវេទិកាសំខាន់សម្រាប់លើកកម្ពស់សុខភាព កាយសម្បទា និងបណ្តុះស្មារតីសាមគ្គីភាព…
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានថ្លែងលើកឡើងថា ស្ត្រីគឺជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ
(ខេត្តប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានថ្លែងលើកឡើងថា ស្ត្រីគឺជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិដែលមានសមត្ថភាពអាចធ្វើបានលើសពីបុរសក្នុងចំណុចខ្លះៗ ដែលបុរសអាចមើលរំលងចំពោះខ្លួនប៉ុន្តែវាជាចរិតលក្ខណៈពីកំណើតរបស់ស្ត្រី។ លោកជំទាវ បាន ស្រីមុំ ថ្លែងបែបនេះនៅក្នុងបទអន្តរាគមន៍យ៉ាងស៊ីជម្រៅស្តីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ» ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកជំទាវអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល៣ទសវត្សកន្លងមកនេះក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញផ្ទៃប្រទេស និងស្ថេរភាពនយោបាយដ៏រឹងមាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនៃនយោបាយ ឈ្នះ! ឈ្នះ! រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ…
វៀតណាម-កម្ពុជា គ្រោងផ្លាស់ប្តូរអ្នកជំនាញបច្ចេកទេសគ្នាដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនឹងការវិវត្តន៍នៃវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទំនើប
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យុសំឡេងវៀតណាម (VoV) ដឹកនាំដោយឯកឧត្តម Vu Hai Quang អនុប្រធាន VOV នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងកិច្ចពិភាក្សាផ្តោតជាសំខាន់ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា តាមរយៈការធ្វើទំនើបកម្មនៃការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជាឱ្យស្របតាមយុគសម័យឌីជីថល នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងវិទ្យុសំឡេងវៀតណាម VOV នាពេលកន្លងមកហើយសង្ឃឹមថាទៅឆ្នាំបន្តបន្ទាប់ទៀតយើងរួមគ្នាអនុវត្តន៍កិច្ចការងារស្របតាមគម្រោងផែនការច្បាស់លាស់ប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។ ឯកឧត្តម…
ធ្លាប់ជាប់ពន្ធនាគារ២លើក មិនរាងចាល! ខឹងក្មួយចូលឃាត់ការឈ្លោះ ស្ទុះកាប់បំផ្លាញម៉ូតូ និងគំរាមសម្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
(ខេត្តកណ្តាល)៖ បុរសម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួន ២លើកពាក់ព័ន្ធករណីគ្រឿងញៀន ចេញមកវិញមិនកែប្រែអាកប្បកិរិយាថែមទាំងបង្កហិង្សាក្នុងគ្រួសារ និងប្រើកាំបិតកាប់បំផ្លាញម៉ូតូក្មួយប្រុសព្រមទាំងគំរាមសម្លាប់ទៀតផងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមពាក្យបណ្តឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចរោងម៉ាស៊ីនបូមទឹកខ្នងទួល ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មន គឹមលាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ ត្រូវជាក្មួយ។ ចំណែកជនសង្ស័យមានឈ្មោះ មន គង្គា អាយុ ៣១ឆ្នាំ…
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានសាខាកាកបាទក្រហមខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុង-ស្រុកទាំង១៣ ព្រមទាំងមន្ត្រី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម…
