(រាជធានីភ្នំពេញ)៖ នៅថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង បានដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងចំនួន៣សំខាន់ៗរួមមាន៖ (១)បូកសរុបសភាពការណ៍វិស័យទេសចរណ៍ទាំងកម្រិតសកល តំបន់…
Author: pnctv
អាជ្ញាធរក្រុងកំពង់ចាមបន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅគោលដៅផ្សារបឹងកុក
(កំពង់ចាម)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាមបន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករនៅតំបន់ផ្សារបឹងកុក ក្នុងភូមិសាស្ត្រក្រុងកំពង់ចាមដើម្បីធានាឱ្យមានរបៀបរៀបរយ សោភណ្ឌភាព និងសុវត្ថិភាពចរាចរណ៍។ បើតាមមន្ត្រីនគរបាលសណ្តាប់ធ្នាប់បានឱ្យដឹងថា ប្រតិបត្តិការនេះអនុវត្តតាមផែនការការងារប្រចាំឆ្នាំ និងអនុសាសន៍ណែនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយផ្តោតលើការរៀបចំសណ្តាប់ធ្នាប់ទីសាធារណៈ និងទប់ស្កាត់ការលក់ដូរ ឬការចតយានយន្តរំលោភលើចិញ្ចើមផ្លូវ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានអនុវត្តវិធានការដូចខាងក្រោម៖ ១.ធ្វើការណែនាំអាជីវករដែលដាក់ទំនិញរំលោភលើចិញ្ចើមផ្លូវឱ្យរុះរើ និងរៀបចំទីតាំងឡើងវិញចំនួន ២៤កន្លែង។ ២.ណែនាំអ្នកលក់ដូរតាមផ្ទះតាមបណ្ដោយផ្លូវដែលដាក់តាំងសម្ភារៈអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ឱ្យរុះរើសម្អាតចំនួន ១០ខ្នងផ្ទះ។ ៣.ណែនាំអ្នកបើកបររថយន្តតាក់ស៊ីដែលឈប់ចតគ្មានរបៀបរៀបរយឱ្យចតតាមទីតាំងកំណត់ចំនួន ០៤គ្រឿង។ អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ សូមចូលរួមសហការអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចដើម្បីរក្សាសណ្តាប់ធ្នាប់…
ចាប់រថយន្តក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ លួចបង្កប់ឈើអារខុសច្បាប់ដឹកទៅខេត្តព្រៃវែង និងភ្នំពេញ
(ខេត្តមណ្ឌលគិរី)៖ ក្រោមការបញ្ជាផ្ទាល់ពីស្ថាប័នអយ្យការ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយ បន្ទាប់ពីរកឃើញថា បានលួចបង្កប់ឈើអារប្រភេទលេខ១ ជាច្រើនសន្លឹកដើម្បីដឹកជញ្ជូនយកទៅចែកចាយនៅតាមបណ្តាខេត្តដោយខុសច្បាប់។ យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោងជាង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ ក្រុមការងារបានធ្វើការឃាត់ត្រួតពិនិត្យរថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-2483 ជារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខូអិលធីឌី នៅត្រង់ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ អ្នកបើកបរត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ ស្លាម រំលី…
ក្រសួងព័ត៌មាន និងអង្គការដៃគូអន្តរជាតិសហការរៀបចំ “គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន” ដើម្បីការពារសិទ្ធិកុមារ ស្ត្រី និងជនងាយរងគ្រោះ
នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំមួយជាមួយតំណាងអង្គការអន្តរជាតិជាដៃគូដើម្បីពិភាក្សាលើក្របខណ្ឌនៃកិច្ចសហការរៀបចំ “គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន” សំដៅធានាការលើកកម្ពស់និងការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ នេះជាគំនិតផ្ដួចផ្ដើមមួយទៀតក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មានក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តជាពិសេសការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតក្នុងក្របខណ្ឌច្បាប់ និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គោលដៅចម្បងគឺការបង្កើតនូវវិធានជាក់លាក់ និងយន្តការសហការរវាងក្រសួង និងក្រុមបណ្តាញអង្គការដើម្បីធានាថាការរាយការណ៍ព័ត៌មានក្នុងសម័យឌីជីថលមិនបង្កផលប៉ះពាល់ដល់សិទ្ធិបុគ្គល និងគុណតម្លៃសង្គមឡើយ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងតំណាងអង្គការអន្តរជាតិដៃគូមកពីអង្គការ Plan International Cambodia, អង្គការ…
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខលោកវរសេនីយ៍ត្រី លី ព្រឿង
(ព្រៃវែង)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជូនចំពោះលោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្នល់លេខ៧១៤។ ការអញ្ជើញចូលរួមនាឱកាសនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែកទុក្ខលំបាកជាមួយក្រុមគ្រួសារសពខណៈថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានក្តីរន្ធត់ ក្ដុកក្ដួល និងសោកសង្រេងជាខ្លាំងចំពោះការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបដែលបានខិតខំបំពេញភារកិច្ចការងារដោយស្មោះត្រង់អស់ពីកម្លាំងកាយចិត្ត។ សូមជម្រាបថា លោកវរសេនីយ៍ត្រី លី ព្រឿង បានទទួលមរណភាពកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៣ និង…
លោកជំទាវអភិបាលខេត្តប៉ៃលិនណែនាំដល់សមត្ថកិច្ចចុះបង្ក្រាបបទល្មើសឆបោកតាមអនឡាញជាប្រចាំមិនឱ្យកើតមានក្នុងមូលដ្ឋានឡើយ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះសមត្ថកិច្ចចម្រុះចុះឆែកឆេរទីតាំងមួយចំនួនកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងកាស៊ីណូ ដែលស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរុករកអ្នកដែលប្រព្រឹត្តបទល្មើសអនឡាញដើម្បីធ្វើការបង្ក្រាបទាន់ពេលវេលា។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ក្រោយពីមានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបន្តជំរុញឱ្យកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានត្រូវតែចុះអនុវត្តន៍ឱ្យបានតឹងរ៉ឹងលើករណីបទល្មើសនានាមិនឱ្យកើតមានក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។ លោកជំទាវអភិបាលខេត្តក៏បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តន៍ការពង្រឹងការអនុវត្តច្បាប់ និងការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ ត្រូវតាមដាន និងរុករកស្រាវជ្រាវ ការកំណត់មុខសញ្ញា និងទីតាំងដែលសង្ស័យថា មានការបង្កប់នូវល្បែងស៊ីសងអនឡាញ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។ ហើយរាល់បទល្មើសអនឡាញទាំងអស់ដែលបានរកឃើញត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយមិនត្រូវមានការអន្តរាគមន៍…
ការដាំបន្លែបែបធម្មជាតិជួយលើកកម្ពស់ជីវភាព និងសុខភាពប្រជាកសិករនៅឃុំព្រៃព្នៅ
(ខេត្តព្រៃវែង)៖ ការប្រកបរបរកសិកម្មបែបធម្មជាតិកំពុងក្លាយជាជម្រើសមួយដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាកសិករនៅតាមជនបទក្នុងការបង្កើនប្រាក់ចំណូល និងថែរក្សាសុខភាពគ្រួសារព្រមទាំងអ្នកទិញយកទៅបរិភោគបន្ត។ ជាក់ស្តែង ប្រជាកសិករម្នាក់រស់នៅភូមិទូលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងបានជោគជ័យក្នុងការដាំបន្លែសុវត្ថិភាពដោយមិនប្រើជីគីមី ឬថ្នាំពុលដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ប្រសើរឡើងជាបន្តបន្ទាប់។ លោកស្រី ម៉ូវ ប៉ាក់ បានប្រកបរបរដាំបន្លែបែបធម្មជាតិអស់រយៈពេលជាង ៣ ឆ្នាំមកហើយ។ លើផ្ទៃដីជុំវិញផ្ទះ គាត់បានដាំបន្លែជាច្រើនប្រភេទដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ត្រសក់ ត្រកួន និងបន្លែប្រចាំថ្ងៃផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងសហគមន៍។ លោកស្រី ម៉ូវ ប៉ាក់ បានមានប្រសាសន៍ថា៖ «ដំបូងខ្ញុំដាំតិចៗសម្រាប់ហូបក្នុងផ្ទះប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីមានអង្គការមកបង្រៀនពីបច្ចេកទេសដាំ និងធ្វើជីកំប៉ុស ខ្ញុំក៏ចាប់ផ្តើមពង្រីកការដាំច្រើនឡើងឥឡូវនេះខ្ញុំអាចរកចំណូលបានរៀងរាល់ថ្ងៃហើយមិនបារម្ភពីសុខភាពទៀតទេព្រោះយើងមិនប្រើថ្នាំគីមីសោះ»។…
សង្វៀនជល់មាន់ដ៏ធំមួយកន្លែងក្នុងស្រុកកៀនស្វាយកំពុងបង្កភាពអាណាធិបតេយ្យដោយគ្មានក្រែងរអែងច្បាប់
(ខេត្តកណ្តាល)៖ ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្រុកកៀនស្វាយជាពិសេសដែលរស់នៅក្បែរទីតាំងសង្វៀនជល់មាន់សំណូមពរដល់លោក ឡូវ សុខសាន ជាអភិបាលស្រុក និងលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ សូមមានវិធានការចំពោះ ទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែងកំពុងតែជល់បានដោយរលូន រីឯសមត្ថកិច្ចហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ ទីតាំងស្ថិតនៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាក់ស្តែងរូបភាព ថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ៕…
ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី និងលោកជំទាវ ដង្ហែអង្គបុណ្យផ្កាប្រាក់សាមគ្គីវេរប្រគេនព្រះសង្ឃនៅវត្តពោធិរង្សី (ហៅវត្តត្រពាំងទឹម)
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ប្រធានក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ និងឯកឧត្ដមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តពោធិរង្សី ហៅវត្តត្រពាំងទឹមស្ថិតនៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ប្រធានក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែងមានប្រសាសន៍លើកឡើងថា ពិធីបុណ្យនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងជាការរួមចំណែកដ៏មានអត្ថន័យក្នុងការរឹតបន្តឹងសាមគ្គីភាព សាសនា…
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រះសីហនុ ចុះសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រះសីហនុ (អ.ន.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារដែលទទួលបានការឧបត្ថម្ភផ្ទះសម្បែងថ្មីដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបន្តគាំទ្រសុខុមាលភាពសង្គម។ ក្នុងឱកាសនោះ មានបងប្អូនអតីតយុទ្ធជនដែលទើបទទួលបានផ្ទះថ្មីចំនួន ៣១គ្រួសារព្រមទាំងគ្រួសារដែលទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចក្នុងឆ្នាំ២០២៤ និងឆ្នាំ២០១៤ ចំនួន ៣៤គ្រួសារបានមកចូលរួមទទួលអំណោយ និងសំណេះសំណាលយ៉ាងកក់ក្តៅ។ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគឺជាកាតព្វកិច្ច និងការដឹងគុណចំពោះវីរភាព និងការលះបង់របស់បងប្អូនដែលបានបម្រើជាតិមាតុភូមិក្នុងអតីតកាល។…
